ថ្នាក់ដឹកនាំរុស្ស៊ីនិងអ៊ុយក្រែននឹងបន្តកិច្ចសន្ទនាតាមទូរស័ព្ទ

(VOVWORLD) - នាថ្ងៃទី ១៦ ខែកក្កដា អនុប្រធាននៃការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy គឺលោក Vadim Prystaiko បានបញ្ជាក់ថា ប្រធា នាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ុយក្រែន លោក Zelenskiy អាចប្រព្រឹត្ត កិច្ចសន្ទនាមួយទៀតតាមទូរស័ព្ទ ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាជាក់លាក់នោះទេ។ 
ថ្នាក់ដឹកនាំរុស្ស៊ីនិងអ៊ុយក្រែននឹងបន្តកិច្ចសន្ទនាតាមទូរស័ព្ទ - ảnh 1ប្រធា នាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ុយក្រែន លោក Zelenskiy  

លោក Prystaiko បានលើកឡើងថា: “នឹងមានកិច្ចសន្ទនាមួយតាមទូរស័ព្ទ ហើយពេលវេលា  ៩៩% នៃកិច្ចសន្ទនានេះ នឹងត្រូវពិភាក្សាអំពីការដោះលែងអ្នកនេសាទនិងអ្នកទោសដទៃទៀត។ យើងត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីបញ្ហានេះជារៀងរាល់ថ្ងៃ”។

សូមគូសបញ្ជាក់ថា ការសន្ទនាជាលើកដំបូងរវាងប្រធានាធិបតីរុស្ស៊ី -អ៊ុយក្រែនពីររូបត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១១ ខែកក្កដាកន្លងមក។ ថ្នាក់ដឹកនាំទាំងពីររូប បានពិភាក្សាអំពីដំណោះស្រាយសម្រាប់តំបន់ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែននិងការងាររួមគ្នា ដើម្បីធ្វើការប្រគល់អ្នកដែលត្រូវបានចាប់ខ្លួនទាំងសងខាង។ នៅក្នុងព្រឹត្តិការ ណ៍ទាក់ទិនមួយទៀត លោក Prystaiko បានឲ្យដឹងថា ប្រធានាធិបតី Zelenskiy នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកនាពេលឆាប់ៗនេះ ប៉ុន្តែមិនបានកំណត់ពេលវេលាច្បាស់លាស់ទេ។ កាលពីដើមខែមិថុនា លោក Zelenskiy បានប្រកាសថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានអញ្ជើញលោកទៅកាន់ទីក្រុងវ៉ាស៊ីនតោនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ