ថ្នាក់ដឹកនាំវៀតណាមជូនពរចំរើនជន្មាយុលោក Khamtay Siphandon

ថ្នាក់ដឹកនាំវៀតណាមជូនពរចំរើនជន្មាយុលោក Khamtay Siphandon - ảnh 1
លោក Nguyen Manh Hung និងលោក Khamtay Siphandon(TTXVN)

          (VOV)_ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៩០ នៃទិវាកំណើតលោក Khamtay Siphandon អតីតប្រធានគណៈកម្មាធិការមជ្ឈឹមបក្ស​ប្រជាជន​បដិវត្តន៍ឡាវ  និងជា អតីតប្រធានរដ្ឋឡាវ នាថ្ងៃទី ៨ កុម្ភះ នៅ​ទីរួមខេត្ត Pakxe ខេត្ត Champasak (ភាគ ខាងត្បូងឡាវ) ឯកអគ្គរដ្ឋទូត​វៀតណាមប្រចាំនៅឡាវ លោក Nguyen Manh Hung
បានប្រគល់កន្ត្រក់​ជូនផ្កានិងកាតជូនពររបស់អគ្គលេខាបក្សកម្មុយនីស្តវៀតណាម
 លោក Nguyen Phu Trong ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងស្ថាន ទូតវៀតណាមប្រចាំនៅឡាវជូនចំពោះលោក Khamtay Siphandon។

          ឯកអគ្គរដ្ឋទូត​ Nguyen Manh Hung បានជូនពរលោកKhamtay Siphandon មាន ខុសភាពល្អ បរិបូរ អាយុយឹនយូរ បន្តមានការរួមវិភាគទានអោយ​បុព្វហេតុបដិវត្តន៍ដ៏
រុង រឿងរបស់បក្សប្រជាជនបដិវត្តន៍ឡាវ និងពូនជ្រុំអោយទំនាក់ទំនងពិសេស និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​រវាងវៀតណាមនិងឡាវ កាន់តែអភិវឌ្ឍន៍ពីមួយ
ថ្ងៃទៅមួយថ្ងៃ។​ ឯកអគ្គរដ្ឋទូត​ Nguyen Manh Hung  ក៏បានអះអាងថា៖នឹងធ្វើអស់ពី​កម្លាំងកាយចិត្តរបស់ខ្លួន រួមជាមួយស្ថានទូត និងស្ថាប័នដំណាងរបស់វៀតណាម
ប្រចាំនៅឡាវ សម្រេចរាល់ភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ជូន រួមចំណែកពូនជ្រុំ
អោយទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គី​ពិសេសរវាងប្រទេសទាំងពីរ កាន់តែ
អភិវឌ្ឍន៍ ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ