ថ្នាក់ដឹកនាំវៀតណាមផ្ញើសារទូរលេខរំលែកទុក្ខចំពោះសមភាគីកម្ពុជា

(VOV)_ដោយទទួលបានព័ត៌មាន ព្រះមហាវីរក្សត្រ ព្រះករុណាព្រះបាទសម្តេច
ព្រះនរោត្តម សីហនុ បានសោយទីវង្គត ​ថ្ងៃទី ១៥ តុលា អគ្គលេខាបក្សកុម្មុយនីស្តវៀត
ណាម លោក Nguyen Phu Trong ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នាយក រដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ប្រធានរដ្ឋសភាវៀតណាម លោក Nguyen
Sinh Hung បានផ្ញើសារទូរលេខរំលែកទុក្ខ ជូន ព្រះមហាក្សត្រ កម្ពុជា សម្តេចព្រះ បរម
នាថ នរោត្តម សីហមុនី សម្ដេចប្រធានព្រឹទ្ធសភាកម្ពុជា ជាស៊ីម សម្ដេចប្រធានរដ្ឋ សភា កម្ពុជា ហេងសំរិន សម្ដេចនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាហ៊ុនសែន។ នាថ្ងៃដដែរ ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងក្រសួងការបរទេសវៀតណាម ក៏បាន
ផ្ញើសារទូរលេខរំលែកទុក្ខជូនសមភាគីក្រសួងការពារជាតិ និងក្រសួងការបរទេសនិង
សហប្រតិបត្តិការអន្តរជាតិកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ