ថ្នាក់ដឹកនាំវៀតណាមអនុវត្តន៍សកម្មភាពតបស្នងសងគុណក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២២)

(VOVWORLD) - នៅថ្ងៃដដែល នៅខេត្ត Quang Binh ប្រធានគណៈចាត់តាំងមជ្ឈឹមលោកស្រី Truong Thi Mai បានអញ្ជើញមកអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរជន និងយុទ្ធជនពលីផ្លូវលេខ ២០ Quyet Thang ក្នុងឃុំ Tan Trach (ស្រុក Bo Trach ខេត្ត Quang Binh)។ 
ថ្នាក់ដឹកនាំវៀតណាមអនុវត្តន៍សកម្មភាពតបស្នងសងគុណក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២២) - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់មជ្ឈមណ្ឌលគិលានុបដ្ឋាយិកាថែទាំប្រជាជនដែលមានគុណូបការៈនៅខេត្ត Thua Thien Hue (រូបថត៖ VGP/Tran Manh)

នារសៀលថ្ងៃទី ២៣ កក្កដា អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍នៅទីក្រុង Hue និងទីរួមខេត្ត Huong Thuy ខេត្ត Thua Thien-Hue ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានផ្ញើសារសួរសុខទុក្ខ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈអ្នកម្តាយវៀតណាម គ្រួសារយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនមានជំងឺ ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍នៅខេត្ត Thua Thien - Hue។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា ខេត្ត Thua Thien - Hue ត្រូវបន្តអនុវត្តន៍ឲ្យបានល្អប្រសើរថែមទៀតការងារថែទាំទាំងខាងជីវភាពរស់នៅ ខាងសម្ភារៈស្មារតី របស់ជនដែលមានគុណូបការៈចំពោះបដិវត្តន៍ ដែលលះបង់ទាំងសាស់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិដើម្បីមានប្រទេស វៀតណាមមួយដូចបច្ចុប្បន្ននេះ។

នៅថ្ងៃដដែល នៅខេត្ត Quang Binh ប្រធានគណៈចាត់តាំងមជ្ឈឹមលោកស្រី Truong Thi Mai បានអញ្ជើញមកអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរជន និងយុទ្ធជនពលីផ្លូវលេខ ២០ Quyet Thang ក្នុងឃុំ Tan Trach (ស្រុក Bo Trach ខេត្ត Quang Binh)។ កន្លែងនេះគូសសញ្ញានូវជ័យជម្នះរបស់យុវជនស្ម័គ្រចិត្តទាំង ៨នាក់ ដែលមិនអើពើដល់ភ្លៀងពន្យុះ គ្រាប់បែក និងគ្រាប់កាំភ្លើង ដើម្បីបំពេញភារកិច្ចកាត់ភ្នំ បើកផ្លូវ ត្រួសត្រាយ លើផ្លូវសំខាន់ៗ Km16, ផ្លូវ ២០ Quyet Thang ដែលជាផ្លូវតភ្ជាប់ Truong Son ខាងកើត - Truong Son ខាងលិច សម្រាប់ដឹកជញ្ចូនជំនួយពីខាងជើងទៅខាងត្បូងក្នុងសង្រ្គាមប្រឆាំងនឹងសហរដ្ឋអាមេរិកដើម្បីសង្គ្រោះប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ