ថ្នាក់ដឹកនាំសេនាធិការកងទ័ពប្រជាជនវៀតណាមទទួលជួបជាមួយនាយកមជ្ឈ មណ្ឌលស្រាវជ្រាវយុទ្ធ

(VOVworld)-នាថ្ងៃទី៣០តុលា ឧត្តមសេនីយទោ Vo Van Tuan អគ្គសេនាធិការ​រង
កងទ័ពប្រជាជនវៀតណាមបានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ Chan
Sokhom នាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តយោធានៃក្រសួងការពារជាតិ
កម្ពុជាដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ ឧត្តម
សេនីយទោ Vo Van Tuan ចាត់ទុកថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ បន្ទាប់ពីប្រទេសទាំងពីរទើបនឹងរំលឹកអនុស្សាវរីយ៌លើកទី៤៥ ទិវាបង្កើតទំនាក់
ទំនងការទូត (២៤មិថុនា១៩៦៧-២៤មិថុនា២០១២) និងមានសកម្មភាពជា​ច្រើន
រួមចំណែកបង្កើន និងអភិវឌ្ឍន៌ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម-កម្ពុជា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ