ថ្នាក់ដឹកនាំសហភាពអឺរ៉ុបនៅតែខ្វែងគំនិតគ្នាអំពីផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត Covid-19

(VOVWORLD) - នាថ្ងៃទី ១៩ ខែកក្កដា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប បានទទួលទានអាហារការងារពេលយប់ជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយបំបែកភាពជាប់គាំង ជាបន្តបន្ទាប់អស់រយៈពេល ៣ ថ្ងៃ ដែលទាក់ទងទៅនឹងកញ្ចប់ថវិកាជំនួយឧបត្ថម្ភដ៏ធំសម្បើមក្រោយជំងឺរាតត្បាត Covid-19។
ថ្នាក់ដឹកនាំសហភាពអឺរ៉ុបនៅតែខ្វែងគំនិតគ្នាអំពីផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត Covid-19 - ảnh 1 មេដឹកនាំសហភាពអ៊ឺរ៉ុបក្នុងកិច្ចប្រជុំកំពូលសហភាពអ៊ឺរ៉ុបស្តីពីផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺ COVID-19 នៅទីក្រុងព្រុចសែលប្រទេសប៊ែលហ្សិកនៅថ្ងៃទី ១៨ ខែកក្កដាឆ្នាំ ២០២០ (រូបថតៈ AFP / TTXVN)

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានលើកឡើងសំណើចុងក្រោយស្តីពីផែនការស្តារសេដ្ឋកិច្ចឡើងវិញដោយមានទឹកប្រាក់ចំនួន ៧៥០ ពាន់លានអឺរ៉ូក្នុងបរិបទដែលមានក្តីព្រួយបារម្ភថា កិច្ចប្រជុំនេះនឹងដួលរលំដោយមិនបានឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងណាមួយនោះឡើយ។

ហេតុដូច្នោះ លោក Charles Michel បានស្នើកាត់បន្ថយថវិកាសម្រាប់ការជួយឧបត្ថម្ភពី ៥០០ ពាន់លានអឺរ៉ូចុះដល់ត្រឹម ៤០០ ពាន់លានអឺរ៉ូ ហើយបង្កើនឡើងប្រាក់កម្ចីក្នុងផែនការពី ២៥០ ពាន់លានអឺរ៉ូ ទៅ ៣៥០ ពាន់លានអឺរ៉ូផងដែរ។ ដោយមានការគាំទ្រពីអធិការបតីអាល្លឺម៉ង់លោកស្រី  Angela Merkel និងប្រធានាធិបតីបារាំង លោក Emmanuel Macron ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានស្វែងរកវិធីបញ្ចុះបញ្ចូលបណ្តាប្រទេសនានាឱ្យសម្របសម្រួលគ្នា ប៉ុន្តែការវិវត្តន៍ដែលសម្រេចបានទំនង ជាមានភាពយឺតយ៉ាវខ្លាំងណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ