ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិអបអរសាទរដៃគូឈរឈ្មោះបោះឆ្នោតនៃគណបក្សប្រជាធិបតេយ្យអាមេរិក

(VOVWORLD) -  យោងតាមសេចក្តីថ្លែងការណ៍ថ្ងៃទី ០៩ ខែវិច្ឆិកា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អបអរសាទរប្រជាជនអាមេរិក ដែលបានអនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីសប្តាហ៍   មុន។
ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិអបអរសាទរដៃគូឈរឈ្មោះបោះឆ្នោតនៃគណបក្សប្រជាធិបតេយ្យអាមេរិក - ảnh 1បេក្ខជនប្រធានាធិបតីអាមេរិក លោក Joe Biden និង ដៃគូឈរឈ្មោះបោះឆ្នោតលោកស្រី Harris

លោក Guterres ក៏បានអបអរសាទរចំពោះដៃគូឈរឈ្មោះបោះឆ្នោត នៃគណបក្សប្រជាធិបតេយ្យ ព្រមទាំងសង្កត់ធ្ងន់ថាទំនាក់ទំនងភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិ គឺជាសរសរស្តម្ភដ៏សែនសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលពិភពលោកកំពុងជួបប្រទះ។ ទន្ទឹមជាមួយគ្នានេះដែរ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលោក Volcan Bozkir បានឲ្យដឹងថាលោក Joe Biden បានគាំទ្រអង្គការសហប្រជាជាតិជាយូរមកហើយ ដោយបង្ហាញនូវបំណងចង់បង្កើនទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិ ឆ្ពោះទៅរកពិភពលោកដែលមានការរីកចម្រើនដ៏សម្បូររុងរឿងនិងមានសុវត្ថិភាពថែមទៀតផងដែរ។

រីឯប្រធានមូលនិធិអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិសម្រាប់ស្ត្រី លោកស្រី Phumzile Mlambo Ngcuka បានវាយតម្លៃថាលោកស្រី Harris អាចក្លាយជាអនុប្រធានាធិបតីជាស្ត្រីដំបូងបង្អស់របស់សហរដ្ឋអាមេរិក ដែលជាចំណុចដ៏គួរឲ្យកោតសរសើរសម្រាប់ស្ត្រីនិងកុមារនៅលើពិភពលោកជាពិសេសគឺស្ត្រីស្បែកខ្មៅផងដែរ។ចំណែកអគ្គនាយកអង្គការយូណេស្កូ (UNESCO) លោក Audrey Azouley បានសង្កត់ធ្ងន់ថា បញ្ហាប្រឈមពិភពលោកបច្ចុប្បន្ន ទាមទារអោយមានការប្តេជ្ញាចិត្តជាថ្មីរបស់សហរដ្ឋអាមេរិកក្នុងសសរស្តម្ភវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌ផដងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ