ថ្នាក់ដឹកនាំអាមេរិកនិងទួរគីធ្វើកិច្ចសន្ទនាតាមទូរស័ព្ទស្ដីពីស្ថានភាពនៅលីប៊ី

(VOVWORLD) - រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo និងសមភាគីទុយនីស៊ីលោក Noureddine Errayក៏បានជួបសន្ទនាតាមទូរស័ព្ទដើម្បីពិភាក្សាអំពីស្ថានភាពនៅលីប៊ីនិងបញ្ហាមួយចំនួនទៀតនៅក្នុងតំបន់។
ថ្នាក់ដឹកនាំអាមេរិកនិងទួរគីធ្វើកិច្ចសន្ទនាតាមទូរស័ព្ទស្ដីពីស្ថានភាពនៅលីប៊ី - ảnh 1 កម្លាំងកងទ័ពជាតិលីប៊ី (រូបថតៈ AFP / TTXVN)

នាថ្ងៃទី ១៤ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយទួរគីបានផ្សាយព័ត៌មានថា ប្រធានាធិបតីនៃប្រទេសនេះ លោក Recep Tayyip Erdogan និងប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទស្ដីពីស្ថានភាពនៅលីប៊ី ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។

នៅក្នុងកិច្ចសន្ទនានេះ មេដឹកនាំទាំងពីរបានឯកភាពគ្នាថា“សហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ក្នុងនាមជាសម្ព័ន្ធមិត្តដើម្បីជំរុញសន្តិភាពនិងស្ថេរភាពយ៉ាងយូរអង្វែងនៅលីប៊ី”ព្រមទាំងសង្កត់ធ្ងន់លើដំណោះស្រាយតាមរយៈការចរចាស្ដីពីបញ្ហាក្នុងតំបន់។

នាថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo និងសមភាគីទុយនីស៊ីលោក Noureddine Errayក៏បានជួបសន្ទនាតាមទូរស័ព្ទដើម្បីពិភាក្សាអំពីស្ថានភាពនៅលីប៊ីនិងបញ្ហាមួយចំនួនទៀតនៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ