ថ្នាក់ដឹកនាំអាមេរិកនិងទួរគីសន្យាជម្រុញខ្លាំងការប្រឆាំងនឹងIS

(VOVworld)-ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនាថ្ងៃទី១៦តុលា ប្រធានាធិបតីអាមេរិក
លោក Barak Obama និងសមភាគីទួរគី Recep Tayyip Erdogan បានសន្យា ជម្រុញ
យ៉ាងខ្លាំងការប្រយុទ្ធប្រឆាំងអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស IS ។​ថ្នាក់ដឹក នាំទាំងពីរ
រូបនេះបានអះអាងសារជាថ្មីថា គោលដៅរួមគឺបង្កសម្ពាធយោធាទៅ​លើ IS និងបង្កើន
ការជួយឧបត្ថម្ភសម្រាប់ភាគីប្រឆាំងនៅស៊ីរី ដែលវ៉ាស៊ីនតោន បានទទួលស្គាល់ថា
ជាការអព្យាក្រិតដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការស្វែងរកដំណោះស្រាយ
សម្រាប់ជំលោះនាបច្ចុប្បន្នតាមរយៈកិច្ចចរចារ ក្នុងនោះ រួមទាំងដំណើការអន្តរកាល
នយោបាយទៀតផង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ