ថ្នាក់ដឹកនាំអាមេរិកនិងអឺរ៉ុបខាងជើងចេញសេចក្ដីថ្លែងការណ៍រួមដោយអះអាងនូវការជំរុញកិច្ចសហប្រតិបតិ្តការ

(VOVworld) - ក្រោយពីរយៈពេល១ថ្ងៃជួបប្រជុំនៅទីក្រុងវ៉ាស៊ីនតោន ប្រទេស
អាមេរិក នាថ្ងៃទី១៣ ឧសភា សន្និសីទកំពូលថ្នាក់ដឹកនាំអាមេរិកនិងអឺរ៉ុបខាងជើង
បានចេញសេចក្ដីថ្លែងការណ៍រួមដោយអះអាងជាថ្មីម្ដងទៀតនូវទំនាក់ទំនងដៃគូដ៏
ជ្រាលជ្រៅ ព្រមទាំងសន្យាជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន។សេចក្ដី
ថ្លែងការណ៍រួមនេះបានសង្កត់ធ្ងន់ថា ប្រជាធិបតេយ្យ នីតិរដ្ឋ សមភាពភេទ ការ
គោរពសិទ្ធិមនុស្សនិងការប្រតិបត្តិដោយស្មើភាពគ្នាទោះបីជាសញ្ញជាតិ ពណ៌សំបុរ
សាសនាឬភេទខុសគ្នាយ៉ាងណាក៏ដោយ គឺជាតំលៃគ្រឹះសំរាប់កិច្ចសហប្រតិបតិ្តការ
រវាងអាមេរិកនិង ប្រទេសអឺរ៉ុបខាងជើងនានា។
ថ្នាក់ដឹកនាំអាមេរិកនិងអឺរ៉ុបខាងជើងចេញសេចក្ដីថ្លែងការណ៍រួមដោយអះអាងនូវការជំរុញកិច្ចសហប្រតិបតិ្តការ - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំប្រទេសអឺរ៉ុបខាងជើងនៅសេតវិមាននាថ្ងៃទី១៣ ឧសភា (រូបថត៖AFP/TTXVN)

ស្ដីអំពីបញ្ហាសន្តិសុខយោធា ប្រធានាធិបតីអាមេរិកលោក Barack Obama និងថ្នាក់
ដឹកនាំអឺរ៉ុបខាងជើងក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការធានាសណ្ដាប់ធ្នាប់
នៅទ្វីបអឺរ៉ុប និងគោលការណ៍ជាសារវ័ន្តនៃច្បាប់អន្តរជាតិ។ស្ដីអំពីបញ្ហាជនភៀស
ខ្លួន អាមេរិកនិងប្រទេសអឺរ៉ុបខាងជើងសន្យាថា នឹងសហប្រតិបតិ្តការដើម្បីឆ្លើយ
តបនឹងតម្រូវការមនុស្សធម៌បន្ទាន់ ដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវស្ថាការណ៍អន្តោ
ប្រវេសន៍ដោយខុសច្បាប់ ការជួញដូរមនុស្ស ហើយស្វែងរក ដំណោះស្រាយតាម
ទិសគោរពសិទ្ធិភៀសខ្លួន។ស្ដីអំពីបញ្ហាទប់ទល់ទៅនឹងបម្រែ បម្រួលអាកាសធាតុ
អាមេរិកនិងក្រុមប្រទេសអឺរ៉ុបខាងជើងបានសន្យាថា នឹង បង្កើនសន្តិសុខថាមពល
នៅទ្វីបអឺរ៉ុប ហើយអនុវត្តន៍កិច្ចព្រមព្រៀងប៉ារីសស្ដីអំពីការទប់ទល់នឹងបម្រែ
បម្រួលអាកាសធាតុ ជំរុញខ្លាំងការអភិវឌ្ឍន៍ថាមពលស្អាត ព្រម ទាំងបន្តអនុវត្តន៍
ការបោះជំហានមានលក្ខណៈវិទ្យាសាស្ត្រសំដៅការពារប៉ូលខាងជើងនិងពលរដ្ឋ
រស់នៅតំបន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ