ថ្នាក់ដឹកនាំអឺរ៉ុបសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបតិ្តការយ៉ាងស្អិតរមួតជាមួយអាមេរិក

(VOVworld) - ក្រោយពីមហាសេដ្ឋីលោក Donald Trump ជាប់ឆ្នោតជាប្រធានា
ធិបតីអាមេរិក​ នាថ្ងៃទី១១ វិច្ចិកា ប្រធានាធិបតីបារាំងលោក Francois Hollande ឲ្យដឹង
ថា លោកនឹងបំភ្លឺទស្សនៈយ៉ាងច្បាស់លាស់ជាមួយម្ចាស់សេតវិមាននា អនាគតក្នុង
ការសន្ទនាតាមទូរស័ព្ទស្មោះត្រង់។លោក Hollande ឲ្យដឹងថែមទៀតថា សង្គ្រាម
ប្រឆាំងភេរវកម្មនិងប្រឆាំងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស និង ជំលោះនៅប៉េក
ខាងកើតអ៊ុយក្រែន ជាបញ្ហាដែលលោកចង់ពិភាគ្សាក្នុងការ សន្ទនាតាមទូរស័ព្ទ
នេះ។លោកក៏បានសង្កត់ធ្ងន់ទៅលើចំណងមិត្តភាពដ៏យូរ អង្វែងរបស់បារាំងនិង
អាមេរិក ក៏ដូចជាស្មារតីសាមគ្គីភាពរបស់ប្រជាជនអាមេរិក ចំពោះបារាំងក្រោយ
ពីប៉ុន្មានករណីវាយប្រហារភេរវកម្មដែលកើតមានឡើងនៅប្រទេសអឺរ៉ុបខាងលិច
នេះក្នុងរយៈពេល២ឆ្នាំកន្លងទៅ។
នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo Renzi និងអធិការបតីអាល្លឺម៉ង់លោកស្រី
Angela Merkel នាយប់ថ្ងៃទី១០ វិច្ចិកា បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយលោក
 Trump ដើម្បីពិភាគ្សាអំពីទំនាក់ទំនងទ្វេភាគីជាមួយអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ