ថ្នាក់ដឹកនាំអ៊ីស្រាអែលនិងប៉ាឡេស្ទីនដំណើរការសន្ទនាតាមទូរស័ព្ទជាលើកដំបូង ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ

ថ្នាក់ដឹកនាំអ៊ីស្រាអែលនិងប៉ាឡេស្ទីនដំណើរការសន្ទនាតាមទូរស័ព្ទជាលើកដំបូង ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ - ảnh 1
ថ្នាក់ដឹកនាំអ៊ីស្រាអែលនិងប៉ាឡេស្ទីនដំណើរការសន្ទនាតាមទូរស័ព្ទជាលើកដំបូង ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ (Image: VNA)

(VOVworld)-  នាថ្ងៃទី ១៧ កក្កដា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin
Netanyahu និងប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បាន ដំណើរ
ការសន្ទនាតាមទូរស័ព្ទជាលើកដំបូងក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ។ នាយក
រដ្ឋមន្ត្រី Benjamin Netanyahu បានហៅទូរស័ព្ទឲ្យលោក Abbas ដើម្បីអបអរសាទរ
បុណ្យ Eid al-Fitr បញ្ចប់ខែរ៉ាម៉ាដានរបស់ឥស្លាម។ ប្រធានាធិបតី  Abbas អះអាង
ថា៖ ការទទួលបានសន្តិភាពលើគ្រប់ជ្រុងជ្រោយ គឺជាប្រការដ៏សែនសំខាន់
ចំពោះអ៊ីស្រាអែលផងនិងប៉ាឡេស្ទីនផង។ លោកបាន សង្កត់ធ្ងន់ថា៖ រដ្ឋាភិបាល
នៃប្រទេសទាំង ២ នឹងបន្តសហប្រតិបត្តិការសំដៅ ស្ថិរភាពស្ថានភាពក្នុងតំបន់។
ទន្ទឹមនឹងនោះ លោក  Netanyahu បានស្នើរឲ្យ ប្រធានាធិបតីប៉ាឡេស្ទីនជួយ
ឧបត្ថម្ភធានាសាកសពរបស់យុវជនអ៊ីស្រាអែលចំនួន ៣ រូបវិលត្រឡប់មក
ប្រទេសវិញប្រកបដោយសុវត្ថភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ