ថ្នាំក្នុងស្រុកនឹងស្រូបយក ២២% នៅក្នុងមន្ទីរពេទ្យថ្នាក់មជ្ឈិមនៅឆ្នាំ ២០២០

(VOVWORLD) - អត្រាប្រើប្រាស់ថ្នាំក្នុងស្រុកនឹងស្រូបយកចំនួន ២២% នៅក្នុងមន្ទីរពេទ្យ  ថ្នាក់មជ្ឈិមនៅឆ្នាំ ២០២០។ នេះគឺជាព័ត៌មានដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបនៃគម្រោងការណ៍ "ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ថ្នាំវៀតណាម" ដែលត្រូវបានប្រារព្ធធ្វើឡើងដោយក្រសួងសុខាភិបាលវៀតណាមនាព្រឹកថ្ងៃទី ១៨ ខែកក្កដានៅទីក្រុងហាណូយ។
ថ្នាំក្នុងស្រុកនឹងស្រូបយក ២២% នៅក្នុងមន្ទីរពេទ្យថ្នាក់មជ្ឈិមនៅឆ្នាំ ២០២០ - ảnh 1 ថ្នាំក្នុងស្រុកនឹងស្រូបយក ២២% នៅក្នុងមន្ទីរពេទ្យថ្នាក់មជ្ឈិមនៅឆ្នាំ ២០២០ (រូបថតឧទារហរណ៍)

ដើម្បីលើកកម្ពស់ការប្រើប្រាស់ថ្នាំក្នុងស្រុក នាពេលថ្មីៗនេះក្រសួង    សុខាភិបាលវៀតណាម បានដាក់ចេញបញ្ជីថ្នាំដែលផលិតក្នុងស្រុកចំនួន ៦៤០មុខ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការព្យាបាលជំងឺ ក៏ដូចជាតម្លៃថ្នាំ និងសមត្ថភាពផ្គត់ផ្គង់ថ្នាំដោយមិនចាំបាច់ដាក់ដេញថ្លៃការនាំចូលថ្នាំនោះទេ។ នេះជាឱកាសមួយសម្រាប់សហគ្រាសក្នុងស្រុកមកបណ្តាក់ទុនវិនិយោគ ដើម្បីលើកកំពស់គុណភាពផលិតផលបន្ថែមទៀត ព្រមទាំងពង្រីកទីផ្សារដែលកាលពីមុនធ្លាប់មានការប្រកួតប្រជែងជាមួយនឹងថ្នាំនាំចូលពីបរទេសផងដែរ។ លោក Vu Tuan Cuong ប្រធាននាយកដ្ឋានគ្រប់គ្រងឱសថ នៃក្រសួងសុខាភិបាលវៀតណាម បានឱ្យដឹងថា៖              

« ត្រូវបន្តអនុវត្តដំណោះស្រាយចំនួន ៤ ក្រុមស្តីពីយន្តការគោលនយោបាយ និង មូលដ្ឋានសុខាភិបាលនិងគ្រូពេទ្យ ក៏ដូចជាអំពីមូលដ្ឋានផលិតកម្ម ធ្វើអាជីវកម្មថ្នាំនិងបណ្តាដំណោះស្រាយដែលទាក់ទង់ខាងផ្សព្វផ្សាយ ដើម្បីសម្រេចបាននូវគោលដៅដល់ឆ្នាំ ២០២០ គឺអត្រាប្រើប្រាស់ថ្នាំផលិតក្នុងស្រុកមានចំនួន ២២% នៅមន្ទីរពេទ្យថ្នាក់មជ្ឈិម ៥០% នៅមន្ទីរពេទ្យបង្អែកខេត្ត និង៧៥% នៅមន្ទីរពេទ្យបង្អែកស្រុកផងដែរ» ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ