ថ្នាក់រដ្ឋមន្រ្តីមហាផ្ទៃEUបើកកិច្ចប្រជុំបន្ទាន់ដើម្បីស្វែងរកសម្លេងរួមអំពីការបែងចែកជនចំណាកស្រុក

(VOVworld)-នាថ្ងៃទី២២កញ្ញា ថ្នាក់រដ្ឋមន្ត្រីមហាផ្ទៃនៃសហភាពអឺរ៉ុប EU បានបើកកិច្ច
ប្រជុំបន្ទាន់ ដោយសង្ឃឹមថា ស្វែងរកការស្រុះចិត្តគំនិត ទាក់ទិនដល់ការបែងចែកជន ចំណាកស្រុកថ្មីជាង១២ពាន់នាក់។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅបន្ទាប់ពីការបរាជ័យនៃ សន្និសីទដូចគ្នាមុននេះ ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងមហាផ្ទៃ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤កញ្ញាមុននេះនៅប៊្រុកសែល(បែលហ្សីក)។

       មុននឹងប្រព្រឹត្តទៅកិច្ចប្រជុំនេះ អគ្គលេខាធិការអ.ស.ប Ban Ki Moon បានអំ ពាវនាវថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក EU ចំនួន២៨ សម្តែងនូវភាពជាអ្នកដឹកនាំ
និង ចិត្ដមេត្ដាករុណារបស់ខ្លួន ក្នុងកាលៈទេសៈដែលពិភពលោកទាំងមូលកំពុង
ខំប្រឹងប្រែង ទប់ទល់នឹងចរន្តជនអន្តោប្រវេសន៍ ដ៏ធំធេងដែលភាគច្រើនមកពី
បណ្តាប្រទេសកំពុងមាន ជំលោះដូចជាស៊ីរីនិងអ៊ីរ៉ាក់។

       នាបច្ចុប្បន្ន ផ្ទៃក្នុងរបស់ EU កំពុងមានការខ្វែងគំនិតយ៉ាងជ្រាលជ្រៅ អំពីវិធាន ការរួមគ្នាទប់ទល់នឹងវិបត្តិជនចំណាកស្រុកធំបំផុតតាំងពីសង្គ្រាមលោកលើកទី២មក។ កិច្ចប្រជុំរបស់ថ្នាក់រដ្ឋមន្ត្រីមហាផ្ទៃត្រូវបានរំពឹងទុកថា ជាចំណុចលោតផ្លោះមួយដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ