ថៃនិងកម្ពុជាឯកភាពរក្សាកិច្ចសហប្រតិបត្តិការជិតស្និត
|
ថៃនិងកម្ពុជាឯកភាពរក្សាកិច្ចសហប្រតិបត្តិការជិតស្និត (Image: VNA) |
(VOVworld) – ក្នុងការចរចារនៅក្នុងបាំងកក នាថ្ងៃទី ២០ មិថុនា រដ្ឋមន្ត្រីក្រសួង
ការបរទេសថៃ លោក Don Pramudwinai និងរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហ
ប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រាក់ សុខុន បានឯកភាពថា៖ ប្រទេសទាំងពីរនឹង
រក្សាទំនាក់ទំនងសហប្រតិបត្តិ ការយ៉ាងជិតស្និតនិងធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិ
បត្តិការទ្វេភាគី ជាពិសេសគឺបញ្ហាព្រំដែន និងពលកម្ម។ ថ្លែងមតិជាមួយមជ្ឈដ្ឋាន
សារព័ត៌មានបន្ទាប់ពីការចរចារ រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai
បានឲ្យដឹងថា៖ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី ជាពិសេសគឺពាណិជ្ជកម្ម
វិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យពលកម្មនិងបញ្ហាព្រំដែន។ ភាគីទាំងពីរ
បានសន្យាសហប្រតិបត្តិការដើម្បីដោះស្រាយរាល់បញ្ហាដែលប្រទេសទាំងពីរ កំពុង
ប្រឈមមុខក្នុងនោះមានការជួញដូរមនុស្ស។ តាមរដ្ឋមន្ត្រីការបរទេសកម្ពុជា
លោក ប្រាក់ សុខុន ថា៖ ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីទទួលបានការ
បោះជំហាន ជាពិសេសលើវិស័យព្រំដែននិងកិច្ចសហប្រតិបត្តិការពលកម្ម។
មុននោះ រដ្ឋមន្ត្រីការបរទេស កម្ពុជា លោក ប្រាក់ សុខុន បានជួបសន្ទនា
ជាមួយនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan Ocha៕