ថៃនិងឥណ្ឌូនេស៊ីគ្រោងនឹងបើកទ្វារទទួលភ្ញៀវទេសចរបរទេស

(VOVWORLD) - មានជនបរទេសប្រមាណ ១.០០០ នាក់គ្រោងនឹងបានចូលកាន់ប្រទេសថៃជារៀងរាល់ថ្ងៃ ដោយមិនចាំបាច់ស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃឡើយ បើយោងតាមផែនការដែលបានរៀបចំជូនមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺរាតត្បាត។

ការធ្វើតេស្តពិនិត្យ COVID-19 គឺត្រូវបង្ខំឲ្យអនុវត្តន៍មុននឹងអ្នកដំណើរចាកចេញពីប្រទេសសាមីនិងនៅចំពេលចូលប្រទេសថៃតែម្តង។ ប៉ុន្តែ ប្រការនេះមិនមានន័យថា ជនបរទេសអាចផ្លាស់ទីលំនៅដោយសេរីនៅក្នុងប្រទេសថៃបានទេ ព្រោះពួកគេនឹងត្រូវហាមឃាត់ការធ្វើដំណើរតាមមូលដ្ឋានជាក់លាក់និងត្រូវឆ្លងការត្រួតពិនិត្យតាមកម្មវិធីទូរស័ព្ធផងដែរ។

ប្រទេសអាស៊ីអាគ្នេយ៍មួយផ្សេងទៀតគឺឥណ្ឌូនេស៊ីក៏គ្រោងនឹងបើកទ្វារឡើងវិញនូវវិស័យទេសចរណ៍ដែលរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត COVID-19។ យោងតាមមន្រ្តីឥណ្ឌូនេស៊ី ប្រទេសចំនួនបួនដំបូងដែលខ្លួនមានគោលបំណងបើកទេសចរណ៍ គឺប្រទេសចិន កូរ៉េខាងត្បូងជប៉ុននិងអូស្ត្រាលី។ ទាំងនេះគឺជាប្រទេសដែលមានការវិនិយោគធំៗ នៅក្នុងប្រទេសឥណ្ឌូនេស៊ីក៏ដូចជាការចូលរួមចំណែកដ៏ធំធេងដល់ប្រាក់ចំណូលទេសចរណ៍នៅឥណ្ឌូនេស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ