ថៃបង្កើនការតភ្ជាប់វិនិយោគជាមួយក្រុមប្រទេស CLMV

(VOVWORLD) - លេខាអចិន្ត្រៃក្រសួងពាណិជ្ជកម្មថៃ (MOC) លោកស្រី Chutima Bunyapraphasara នាថ្ងៃទី២៦ មិថុនា បានឲ្យដឹងថា ក្រសួងនេះកំពុងបង្កើនការ តភ្ជាប់រវាងវិនិយោគិនថៃជាមួយសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មនិងវិនិយោគជួរមុខនៅក្រុមប្រទេស CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាម) ដើម្បីបង្កើន ឱកាសវិនិយោគ។
ថៃបង្កើនការតភ្ជាប់វិនិយោគជាមួយក្រុមប្រទេស CLMV - ảnh 1 ទិដ្ឋភាពក្នុងវត្តមួយនៅថៃ (រូបថត៖Xinhua/TTXVN)

(VOVworld) - លេខាអចិន្ត្រៃក្រសួងពាណិជ្ជកម្មថៃ (MOC) លោកស្រី Chutima Bunyapraphasara នាថ្ងៃទី២៦ មិថុនា បានឲ្យដឹងថា ក្រសួងនេះកំពុងបង្កើនការ តភ្ជាប់រវាងវិនិយោគិនថៃជាមួយសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មនិងវិនិយោគជួរមុខនៅក្រុមប្រទេស CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាម) ដើម្បីបង្កើន ឱកាសវិនិយោគ។MOC នឹងជំរុញការបង្កើតបណ្ដាញអាជីវកម្មរវាងវិនិយោគិនថៃ ជាមួយក្រុមហ៊ុននានានៃក្រុមប្រទេស CLMV សំដៅផ្លាស់ប្ដូរបទពិសោធន៍និង បើកទូលាយឱកាសធ្វើអាជីវកម្មនៅទីនេះ។

        មុននោះ នាថ្ងៃទី១៩ មិថុនា ឧបនាយករដ្ឋមន្រ្តីថៃលោក Somkid Jatusripitak បានឲ្យដឹងថា ថៃបានចាប់ផ្ដើមកសាងផែនការមេ សំដៅជំរុញទំនាក់ ទំនងពាណិជ្ជកម្មនិងវិនិយោគជាមួយក្រុមប្រទេស CLMV សំដៅបង្កើតឡើងភាព សម្បូររុងរឿងរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ