ថៃបានអនុវត្តបទអាជ្ញាសឹក


ថៃបានអនុវត្តបទអាជ្ញាសឹក - ảnh 1
ថៃបានអនុវត្តបទអាជ្ញាសឹក (bangkok post)



         Vovwrld-នាព្រឹកថ្ងៃទី២០ឧសភា មេបញ្ជាការកងទ័ពជើងគោកថៃលោក
Prayuth Chan ocha បានប្រកាសអនុវត្តបទអាជ្ញាសឹកលើទូទាំងប្រទេសនិង
ចូលជាធរមានចាប់ពីម៉ោង៣ព្រឹក។ ក្រៅពីនោះកងទ័ពជើងគោកថៃបានចេញ
សេចក្តីប្រកាសចំនួន២ក្នុងនោះបានឲ្យដឹងថា បញ្ចប់អនុវត្តច្បាប់សន្តិសុខផ្ទៃក្នុង រំសាយមជ្ឈមណ្ឌលការពារសន្តិសុខដែលបានបង្កើតដោយច្បាប់ពោលខាងលើ។ សេចក្តីប្រកាសទី២ក៏បានឲ្យដឹងថា ការបង្កើតបញ្ជាការដ្ឋានការពារសន្តិសុខជំនួស
ឲ្យមជ្ឈមណ្ឌលការពារសន្តិសុខដើម្បីគ្រប់គ្រងការងារជាមួយអ្នកប្រមុខគឺមេបញ្ជា
ការកងទ័ពជើងគោក Prayuth។ នាបច្ចុប្បន្នកងទ័ពជើងគោកថៃបានបញ្ជូន កំលាំង
មកស្ថាប័នសំខាន់ជាច្រើននិងមូលដ្ឋានផ្សព្វផ្សាយសំខាន់នៃ ប្រទេសជាតិ។ កងទ័ពជើងគោកថៃក៏បានអំពាវនាវកំលាំងបាតុកម្មទាំងពីរ ប្រឆាំងនិងគាំទ្រ
រដ្ឋាភិបាលបញ្ចប់សកម្មភាពរបស់ខ្លួនសំដៅទប់ស្កាត់ ស្ថានភាពប្រឈមមុខតាន
តឹងនាបច្ចុប្បន្ន។
    ដល់ពេលព្រឹកថ្ងៃទី២០ឧសភា សកម្មភាពនៅទីក្រុងបាងកកក៏ដូចជា នៅថៃ
នៅតែប្រព្រឹត្តទៅធម្មតាដោយវត្តមានរបស់កំលាំងកងទ័ពជើងគោកថៃនៅកន្លែង
ជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ