ថៃប្រកាសសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី

ថៃប្រកាសសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី - ảnh 1
ថៃប្រកាសសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ២៩ មករា គណៈកម្មាធិការរៀបចំរដ្ឋធម្មនុញ្ញ
របស់ ថៃ (CDC) បានប្រកាសសេចក្តីព្រាងរដ្ឋធម្មនុញ្ញជាលើកដំបូងរួមមាន
ជំពូកចំនួន ១៥ និងមាត្រាចំនួន ២៧០។ ខ្លឹមសារនៃឯកសារនេះរួមមានមា
ត្រាស្តីពី៖ ខឿន រាជាធិបតេយ្យ សិទ្ធិប្រជាពលរដ្ឋ កាតព្វកិច្ចរបស់ប្រជាពលដ្ឋ
 កាតព្វកិច្ចរបស់រដ្ឋ គោលនយោបាយរដ្ឋការរៀបចំរដ្ឋាភិបាល​បញ្ហាជំលោះ
ផលប្រយោជន៍ប្រព័ន្ធតុលាការជាដើម។ តាមប្រធាន CDC លោក Meechai
Ruchuphan ថា៖ សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីត្រូវបានរៀបចំដោយឈរលើមូល
ដ្ឋានរដ្ឋធម្មនុញ្ញបណ្តោះអាសន្ននាឆ្នាំ ២០១៤ និងជារដ្ឋធម្មនុញ្ញមានចរិត
លក្ខណៈកែទម្រង់ដោយសារប្រមូលផ្តុំទៅ លើការប្រយុទ្ធប្រឆាំងនឹងអំពើ
ពុករលួយ។ ទោះបីជាឲ្យដឹងថា៖  CDC ត្រៀមខ្លួន ជាស្រេចទទួលរាល់មតិ
ដើម្បីសម្រេចដំណើការរៀបចំរដ្ឋធម្មនុញ្ញក្តី ប៉ុន្តែ លោក Meechai ក៏បានឲ្យ
ដឹងថា៖ សេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះនៅរក្សាបានមាត្រាលេខ ៤៤ ដែលអះ
អាងនូវតួនាទីរបស់ក្រុមប្រឹក្សារជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ (NCPO)
ក្នុងស្ថានភាពវិបត្តិដូចជាមធ្យោបាយមួយដើម្បីធានាដំណាក់កាលអន្តរកាល
ក្នុងសន្តិភាពដល់ពេលណារដ្ឋាភិបាលថ្មីត្រូវបានបោះឆ្នោត៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ