ថៃផ្តោតសំខាន់លើទំនាក់ទំនងជាមួយខេត្តជាប់ព្រដែននៃបណ្តាប្រទេសជិតខាង

(VOVWORLD) - ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១០ខែសីហា ក្រសួងការបរទេសនិងកិច្ចការផ្ទៃក្នុងថៃ នឹងសហការគ្នារៀបចំឡើងនូវកិច្ចប្រជុំរវាងប្រមុខស្ថាប័នតំណាងថៃប្រចាំនៅ បណ្តាប្រទេសជិតខាងរួមមានកម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម និងថ្នាក់ដឹកនាំនៃអាជ្ញាធរខេត្តជាប់ព្រំដែនចំនួន៣២នៃប្រទេសថៃ ក្រោមប្រធាន បទ “សហការនិងខិតខំប្រឹងប្រែងដើម្បីពង្រឹងនិងពង្រីកសន្តិសុខ វិបុលភាព និង អភិវឌ្ឍន៍បណ្តាខេត្តជាប់ព្រំដែនដោយចីរភាព”។

គោលដៅនៃកិច្ចប្រជុំនេះគឺបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរដូចពោលខាងលើនេះសំដៅអនុវត្តគោលនយោបាយយុទ្ធសាស្ត្រជាតិក្នុងរយៈពេល២០ ឆ្នាំនិងដើម្បីប្រទេសថៃអភិវឌ្ឍន៍ដោយចីរភាព។ ខ្លឹមសារសំខាន់នៃកិច្ចប្រជុំនេះ រួមមាន ជម្រុញសន្តិសុខ និងស្ថិរភាពក្នុងអនុតំបន់តាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជិតខាងដោយឈរលើមូលដ្ឋានទំនុកទុកចិត្តនិងការជឿជាក់ ក៏ដូចជាបង្កើតឡើងតំបន់ព្រំដែនប្រកបដោយសុវត្ថិភាព និងទប់ស្កាត់បទឧក្រិដ្ឋកម្មឆ្លងព្រំដែនជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ