“ថាមពលស្អាត-ស្ថាបនាអនាគតបៃតង និងនិរន្តរភាព”៖ ឆ្លើយតបទៅនឹងយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៤

(VOVWORLD) - ឆ្លើយតបនឹងយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៤ នាព្រឹកថ្ងៃទី២៣ ខែមីនា កម្មវិធីគាំទ្រថាមពល GIZ (GIZ ESP) បានសម្របសម្រួលជាមួយទីក្រុងហាណូយ និងក្រុមហ៊ុនអគ្គិសនីវៀតណាម រៀបចំព្រឹត្តិការណ៍ “ថាមពលស្អាត - ស្ថាបនាអនាគតបៃតង និងនិរន្តរភាព” ឆ្ពោះទៅគោលដៅ Net Zero ការបំភាយសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។  
“ថាមពលស្អាត-ស្ថាបនាអនាគតបៃតង និងនិរន្តរភាព”៖ ឆ្លើយតបទៅនឹងយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៤ - ảnh 1ប្រតិភូដែលចូលរួមក្នុងព្រឹត្តិការណ៍ (រូបថត៖ VOV

ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងនៅលើផ្លូវដើរថ្មើរជាងជុំវិញបឹង Hoan Kiem ជាមួយនឹងសកម្មភាពប្រកបដោយភាពច្នៃប្រឌិត និងអត្ថន័យជាច្រើន។ ថ្លែងមតិនៅទីនេះ លោកស្រី Tran Thi Hong Lan អនុប្រធាននាយកដ្ឋានកម្មវិធី និងអភិវឌ្ឍន៍បច្ចេកវិទ្យា ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានសង្កត់ធ្ងន់ថា៖ យុទ្ធនាការម៉ោងផែនដី ២០២៤ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់ ដែលបានប្រារព្ធឡើងនៅវៀតណាមចាប់តាំងពីឆ្នាំ ២០០៩ ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីការសន្សំសម្ចៃថាមពល ការលើកទឹកចិត្តដល់ការប្រើប្រាស់ថាមពលស្អាត  ការពារបរិស្ថាន…។

“ថាមពលស្អាត-ស្ថាបនាអនាគតបៃតង និងនិរន្តរភាព”៖ ឆ្លើយតបទៅនឹងយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៤ - ảnh 2លោកស្រី Tran Thi Hong Lan អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍បច្ចេកវិទ្យា និងនវានុវត្តន៍ (ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា) ថ្លែងក្នុងពិធី  (រូបថត៖ VOV)

លោកស្រី Tran Thi Hong Lan បានសង្កត់ធ្ងន់ថា៖  “វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មី ត្រឹមតែជាទស្សនវិស័យលើបញ្ហាប្រឈមបរិស្ថានរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទ្វារដែលបើកផ្លូវទៅរកដំណោះស្រាយដោយប្រើប្រាស់ថាមពល នៃការច្នៃប្រឌិតទៀតផង។ យើងអាចបង្កើតអនាគតស្អាតស្អំ និរន្តរភាពជាងសម្រាប់វៀតណាម និងពិភពលោកទាំងមូល។ សូមសាមគ្គីភាព និងចាត់វិធានការដើម្បីការពារភពផែនដីរបស់យើង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ