ថែរក្សាតំបន់អាស៊ានប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ អព្យាក្រឹតនិងស្ថិរភាព

(VOVWORLD) - នាព្រឹកថ្ងៃទី១២ វិច្ឆិកា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ដែលជាកិច្ច ប្រជុំចុងក្រោយនៃឆ្នាំអាស៊ាន២០២០ បានប្រារព្ធធ្វើឡើងជាផ្លូវការនៅទីក្រុង ហាណូយតាមប្រព័ន្ធវីដេអូ។
ថែរក្សាតំបន់អាស៊ានប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ អព្យាក្រឹតនិងស្ថិរភាព - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីបើក។ (រូបថត៖ VGP) 

អញ្ជើញចូលរួមពិធីបើក ចំពោះភាគីវៀតណាម មានវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស រដ្ឋាភិបាល រដ្ឋសភា និងតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធនានា។ ចំពោះភាគីអន្តរជាតិវិញ មានវត្តមានរបស់ តំណាងអង្គទូតនៃបណ្ដាប្រទេស និងអង្គការអន្តរជាតិប្រចាំ នៅទីក្រុងហាណូយ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន ផ្សេងៗ និងអគ្គលេខាធិការអាស៊ានបានអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ។

អញ្ជើញថ្លែងនៅពិធីបើក អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋលោក Nguyen Phu Trong បានលើកច្បាស់ថា ការផ្ទុះជម្ងឺរាត ត្បាត Covid-19 បានបណ្ដាលឲ្យច្របូកច្របល់នូវជីវភាពរស់នៅ លើទូទាំងពិភព លោក ហើយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសមិទ្ធផលផ្នែកសេដ្ឋកិច្ច-សង្គម ដែលសម្រេចបានក្នុងអំឡុងពេលច្រើនទសវត្សកន្លងមក។ ជាងពេលណាៗ ទាំងអស់ ប្រទេសនិងប្រជាជាតិទាំងអស់លើពិភពលោកត្រូវការមានសន្តិ ភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ហើយប្រជាជនគ្រប់រូបត្រូវការទទួលបានការយកចិត្តទុកដាក់ ការការពារនិងការចែករំលែកដើម្បី ជំនះពុះពារលើដំណាក់កាលដ៏លំបាកនេះ។

ថែរក្សាតំបន់អាស៊ានប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ អព្យាក្រឹតនិងស្ថិរភាព - ảnh 2 លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong។ (រូបថត៖ baoquocte.vn)

ក្នុងបរិបទនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងថា អាស៊ានទទួលបានជោគជ័យក្នុងការថែរក្សាសកម្មភាព ប្រកបដោយស្ថិរភាព ក៏ដូចជាតួនាទីនិងឋានៈរបស់ខ្លួន។ បណ្ដាដៃគូបន្ត គោរពនិងគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ាន។ យ៉ាងណាមិញ នៅផ្លូវខាងមុខ នៅតែមានការលំបាកឧបសគ្គមិនតិចតូចនោះឡើយ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖

“ការកំណត់ទីតាំងដ៏សមស្របរបស់អាស៊ានលើពិភពលោក ក្នុង ដំណាក់កាលក្រោយពី Covid-19 នោះគឺបញ្ហាសំខាន់មួយ។ បំណងប្រាថ្នា និងឆន្ទៈដ៏ខ្លាំងក្លាអំពីការថែរក្សាតំបន់មួយប្រកបដោយសន្តិភាព ស្ថិរភាព សាមគ្គីភាព និងឯកភាព ដោយផ្អែកលើច្បាប់អន្តរជាតិនោះ ត្រូវបន្តក្លាយ ទៅជាតម្លៃគន្លឹះនៃតំបន់អាស៊ីអាគ្នេយ៍និងសហគមន៍អាស៊ាន។ ក្នុងបរិបទថ្មី ប្រទេសអាស៊ានទាំងអស់ត្រូវការបង្ហាញពីឫទ្ធានុភាព សហការយ៉ាងសកម្ម ដើម្បីអនុវត្តជាក់ស្ដែងនូវគំនិតផ្ដួចផ្ដើមនិងផែនការស្ដារឡើងវិញ តាមរយៈ វិធីសាស្ត្រប្រតិបត្តិនិងសហប្រតិបត្តិការថ្មី ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាព”។

លោក Nguyen Phu Trong បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២០ ដោយឈរលើស្មារតី “ភាពស្អិតរមួតនិងការឆ្លើយតប” វៀត ណាមគោរពចំណងសាមគ្គីភាព ការជួយគាំទ្រដ៏ថ្លៃថ្លាពីប្រទេសសមាជិក ដទៃ ដៃគូនិងមិត្តភក្តិរបស់អាស៊ាន ដើម្បីជួយឲ្យសហគមន៍អាស៊ានជំនះ ពុះពារលើបញ្ហាប្រឈមទាំងឡាយ។

ថែរក្សាតំបន់អាស៊ានប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ អព្យាក្រឹតនិងស្ថិរភាព - ảnh 3 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ baoquocte.vn)

អញ្ជើញថ្លែងនៅពិធីបើកនេះដែរ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានអាស៊ានឆ្នាំ២០២០បានអះអាងថា នៅចំពោះ មុខផលប៉ះពាល់បណ្ដាលមកពីជម្ងឺរាតត្បាត Covid-19 រដ្ឋាភិបាលប្រទេស អាស៊ាននានាបានរួមសាមគ្គីគ្នាធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ទាំងនៅថ្នាក់ជាតិនិងថ្នាក់តំបន់ចាប់តាំងពីគ្រាដំបូងដែលជម្ងឺរាតត្បាតទើបតែផ្ទុះឡើង។ អាស្រ័យហេតុនោះ សន្ទុះ សហប្រតិបត្តិការរបស់អាស៊ាននៅតែត្រូវបាន ថែរក្សានិងអភិវឌ្ឍ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញ មានប្រសាសន៍ថា៖

“ជួបការលំបាក មិនរាថយ ជួបបញ្ហាមិននឿយណាយចិត្ត ជម្ងឺរាតត្បាត Covid-19 មិនអាចរារាំងដំណើរការកសាងសហគមន៍អាស៊ានបានឡើយ។ កិច្ចសហប្រតិបត្តិការលើសសរស្តម្ភទាំង៣នៅតែត្រូវបានដំណើរការយ៉ាង សកម្ម ទាន់តាមវឌ្ឍនភាព។ នៅកិច្ចប្រជុំលើកនេះ យើងនឹងអនុម័តជាផ្លូវ ការលើក្របខ័ណ្ឌស្ដារឡើងវិញជាទូទៅរបស់អាស៊ាននិងផែនការដំណើរការដ៏ជាក់លាក់សម្រាប់សសរស្តម្ភទាំង៣នេះ ហើយបង្កើតក្របខ័ណ្ឌធ្វើដំណើរ ប្រកបដោយសុវត្ថិភាពសម្រាប់អាជីវករ វិនិយោគិនក្នុងបរិបទនៃជម្ងឺ Covid-19។ នាពេលខាងមុខ យើងអាចពិចារណាបើកឡើងវិញនូវផ្លូវរួមរបស់ពល រដ្ឋអាស៊ាននៅតាមច្រកទ្វារព្រំដែន”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអបអរសាទរអាស៊ាន ដោយផ្អែកលើស្មារតីខ្លួនទីពឹងខ្លួននោះ បានវាងវៃហើយប្រកាន់ខ្ជាប់នូវវិធី អភិក្រមប្រកបដោយតុល្យភាពនិងសមស្របដើម្បីថែរក្សាមជ្ឈភាពយ៉ាង រឹងមាំ។ អាស៊ានបានបង្ហាញភាពជាឯកឆ័ន្ទនូវជំហរគោលការណ៍និងការ ប្ដេជ្ញាចិត្តដ៏ខ្លាំងក្លាស្ដីពីការកសាងសមុទ្រខាងកើត ដោយបញ្ជាក់ពីអត្ថន័យ របស់ UNCLOS ១៩៨២ ជាក្របខ័ណ្ឌចំពោះគ្រប់សកម្មភាពនៅសមុទ្រ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យអាស៊ានប្រមូល ប្រភពធនធាននិងកិច្ចខិតខំប្រឹងប្រែងនៅកម្រិតខ្ពស់បំផុតដើម្បីរុញថយ ក្រោយជម្ងឺ Covid-19 បង្កើនវិធានការជួយឧបត្ថម្ភសហគ្រាសក្នុងការស្ដារ ផលិតកម្ម អាជីវកម្ម និងការងារធ្វើឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ