ថែរក្សាវប្បធម៌ជាតិ តាមរយៈពិធីបុណ្យ​ប្រពៃណីក្នុងឱកាសបុណ្យតេត​​ប្រពៃណី

(VOVWORLD) - នាថ្ងៃទី ២ ខែកុម្ភៈ (ត្រូវនឹងថ្ងៃទី ២៣ ខែកត្តិក តាមចន្ទគតិ) ពិធី “Tong Cuu  Nghinh Tan” (ពិធីលាហើយឆ្នាំចាស់ដើម្បីស្វាគមន៍ឆ្នាំថ្មី) ជាមួយនឹងសកម្មភាពប្លែកៗជាច្រើនត្រូវបានប្រព្រឹត្តិទៅនៅ តំបន់បេតិកភណ្ឌបរមរាជវាំង Thang Long (ហាណូយ)។ 

នេះគឺជាព្រះរាជពិធីដ៏ឧឡារិកដែលប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង Thang Long ក្នុងអតីតកាល ដែលបង្ហាញពីភាពរីកចម្រើនរបស់ប្រទេសជាតិ សន្តិភាព និងវិបុលភាពសម្រាប់ប្រជាជន។ អញ្ជើញចូលរួមក្នុងពិធីនេះ នៅវិមាន Kinh Thien តំណាងថ្នាក់ដឹកនាំទីក្រុងហាណូយ និងគណៈកម្មាធិការរៀបចំបានប្រារព្ធពិធីសែនទេវតាចង្ក្រាន និងរៀបចំពិធីដាំដើមនេវ នៅទល់មុខច្រកទ្វារ Doan Mon។

ថែរក្សាវប្បធម៌ជាតិ តាមរយៈពិធីបុណ្យ​ប្រពៃណីក្នុងឱកាសបុណ្យតេត​​ប្រពៃណី - ảnh 1ថែរក្សាវប្បធម៌ជាតិ តាមរយៈពិធីបុណ្យប្រពៃណីក្នុងឱកាសបុណ្យតេតប្រពៃណី។ រូបថត៖ Nhat Anh/TTXVN

ទន្ទឹមនឹងការរៀបចំព្រះរាជពិធីទាំងនេះ មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ Thang Long - ហាណូយក៏បានរៀបចំការតាំងបង្ហាញទំនៀមទំលាប់អំណរបុណ្យតេតប្រពៃណី និងពិធីអំណរបុណ្យតេតក្នុងព្រះរាជទ្រព្យ។ បរិយាកាសតាំងពិព័រណ៍បុណ្យតេតប្រជាប្រិយប្រពៃណីបានបង្ហាញឡើងវិញនូវបរិយាកាសរស់នៅថ្ងៃបុណ្យតេតរបស់គ្រួសារនៅបរមរាជវាំង ដោយមានទំនៀមទំលាប់ដូចជា៖ ពិធីសក្ការៈបូជាជីដូនជីតានិងព្រះអាទិទេព ព្យួរគំនូរ បាញ់កាំជ្រួចផ្កា វេចនំអន្សោម សុំអក្សរផ្ចង់នៅដើមឆ្នាំ។ល។ សកម្មភាពបង្ហាញឡើងវិញនូវពិធីប្រពៃណីប្លែកៗអូសបន្លាយចាប់ពីថ្ងៃទី ២ ខែកុម្ភៈ ដល់ថ្ងៃទី ១៨ ខែកុម្ភៈ។

នាថ្ងៃដដែល នៅទីក្រុង Hue មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលរាជធានីបុរាណ Hue នៃខេត្ត Thua Thien - Hue បានរៀបចំពិធីដាំដើមនេវ តាមទំនៀមទំលាប់របស់ព្រះរាជកាល Nguyen ក្នុងអតីតកាល។ លោក Nguyen Phuoc Hai Trung នាយករងមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតទីក្រុង Hue បានមានប្រសាសន៍ថា៖ “ខុសពីពិធីដាំដើមនេវប្រជាប្រិយ ពិធីដាំដើមនេវរបស់ព្រះបរមរាជវាំងមានអត្ថន័យដ៏ពិសេស។ នៅក្នុងព្រះបរមរាជវាំងដាំដើមនេវបានបង្ហាញសញ្ញានៃបុណ្យតេតមកដល់ រាជវង្សបានព្យួរត្រាមួយគ្រឿងនៅលើដើមនេវ ជានិមិត្តរូបនៃការបញ្ចប់ព្រឹត្តិការណ៍រដ្ឋបាល និងថ្ងៃឈប់សម្រាកបុណ្យតេតបានចាប់ផ្តើម។ រហូតដល់ពេលដែលព្រះរាជវង្សត្រឡប់មកធ្វើការវិញ ទើបពួកគេបានដកដើមនេវនោះដើម្បីយកត្រានៅដើមឆ្នាំ”។

ពិធីបញ្ចុះដើមនេវត្រូវបានធ្វើឡើងនៅថ្ងៃទី ៧ នៃបុណ្យតេត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ