ថៃរឹតបន្តឹងសន្តិសុខនៅភាគខាងត្បូង។
VOV -  
(VOV) /  
|
ថៃរឹតបន្តឹងសន្តិសុខនៅភាគខាងត្បូង។ |
VOV-នាថ្ងៃទី២សីហាមន្ត្រីជាន់ខ្ពស់ថៃមួយរូបបានឲ្យដឹងថារដ្ឋាភិបាលនៃប្រទេសនេះបានបង្កើនបណ្ដា វិធានការសន្តិសុខនិងកំពុងពិនិត្យអនុវត្តបណ្ដា យុទ្ធសាស្ត្រយោធាថ្មីនៅដំបន់ចុងភាគខាងត្បូងប្រទេសថៃក្រោយពេលដែល
អំពើហឹង្សារឡើងជណ្ដើរដែលធ្វើឲ្យមនុស្ស៣នាក់ត្រូវស្លាប់និង១១នាក់ទៀត
រងរបួស។ បណ្ដាមន្ត្រីសន្តិសុខនៅខេត្តភាគខាងត្បូង Songkhla បានដាក់ក្នុង
ស្ថានភាពប្រកាសអាសន្នខ្ពស់ដោយមានប្រភពព័ត៌មានចារកម្មនិយាយថា
ខ័ណ្ឌ Hat Yai នៅខេត្តនេះអាចជាគោលដៅត្រូវវាយប្រហារ។ តាមប្រភព
ព័ត៌មានថា មេដឹកនាំចំនួន៣នាក់របស់ក្រុមប្រឆាំង Runda Kumplulan Kecil ត្រូវចោទប្រកាន់ទាក់ទិនដល់ករណីវាយប្រហារគ្រាប់បែកដោយរថយន្តនៅ
សណ្ឋាគារមួយនៅ Hat Yai នាដើមឆ្នាំនេះ កំពុងត្រៀមរៀបចំអនុវត្តបណ្ដា ការវាយប្រហារនៅខេត្តចំនួន៣នៅចុងភាគខាងត្បូងថៃគឺ Yala Pattani និង
Narathiwat៕
VOV
-VOV