ថៃរំលឹកវិញ្ញា​ណក្ខ័ន្ធជនរងគ្រោះ ដោយសារ គ្រោះ រលកយក្ស​ស៊ូណាមិ​កាលពីឆ្នាំ​២០០៤

(VOVWORLD) -ថ្ងៃទី ២៦ ខែធ្នូជារៀងរាល់ឆ្នាំ ត្រូវបានជ្រើសរើសជាទិវាប្រយុទ្ធប្រឆាំងនឹង គ្រោះមហន្តរាយធម្មជាតិ។
ថៃរំលឹកវិញ្ញា​ណក្ខ័ន្ធជនរងគ្រោះ ដោយសារ គ្រោះ រលកយក្ស​ស៊ូណាមិ​កាលពីឆ្នាំ​២០០៤ - ảnh 1កោះភីភីក្នុងប្រទេសថៃបន្ទាប់ពីរលកយក្សស៊ូណាមិបានបោកបក់កាលពីឆ្នាំ ២០០៤  (រូបថត៖ រ៉យទ័រ) 

នាថ្ងៃទី ២៦ ខែធ្នូ ថៃបានរៀបចំពិធី រំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះស្លាប់បាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដី និងរលកយក្យស៊ូណាមិកាលពីឆ្នាំ ២០០៤នៅសួនឧទ្យានរំលឹកវិញ្ញាណក្ខ័ន្ធ Ban Nam Khem ខេត្ត  Phang Nga ដែលជាទីកន្លែងរងការខូចខាតដ៏ធ្ងន់ធ្ងរបំផុតនៅថៃ ក្នុងគ្រោះមហន្តរាយធម្មជាតិត្រូវបានចាត់ទុកថាជាគ្រោះមហន្តរាយដ៏រន្ធត់បំផុតក្នុង ប្រវត្តិសាស្ត្រពិភពលោក។

ថ្លែងក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃលោក Nipon Bunyamanee បាននិយាយថា “ រដ្ឋាភិបាល ថៃមានបំណង ចង់លើកកម្ពស់ស្តង់ដារសុវត្ថិភាព ក៏ដូចជាការយល់ដឹងលើគ្រប់វិស័យអំពីការត្រៀមរៀបចំ និងការពារប្រជាជន ចំពោះគ្រោះមហន្តរាយ” ។ លោកបានឲ្យដឹងថា ថ្ងៃទី ២៦ ខែធ្នូជារៀងរាល់ឆ្នាំ ត្រូវបានជ្រើសរើសជាទិវាប្រយុទ្ធប្រឆាំងនឹង គ្រោះមហន្តរាយធម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ