ថៃអនុត្តច្បាប់សន្តិសុខផ្ទៃក្នុងពិសេសនៅរាជធានីបាងកក់

ថៃអនុត្តច្បាប់សន្តិសុខផ្ទៃក្នុងពិសេសនៅរាជធានីបាងកក់  - ảnh 1
ច្បាប់សន្តិសុខផ្ទៃក្នុងពិសេសឆ្នាំ ២០០៨ នឹងត្រូវបានពង្រីក អនុវត្តនៅខ័ណ្ឌចំនួន ៥០ ទាំងអស់នៅរាជធានី បាងកក់ នៅខេត្ត Nonthaburi ស្រុកមួយចំនួននៅខេត្ត Samut Prakan ខេត្ត Pathumthani និងនៅតំបន់ជាយ ទីក្រុងបាងកក់។ (Image: VOV)

(VOVworld) – តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំននៅថៃ Tong Son
បានឲ្យដឹងថា៖ ច្បាប់សន្តិសុខផ្ទៃក្នុងពិសេសឆ្នាំ ២០០៨ នឹងត្រូវបានពង្រីកអនុវត្ត
នៅខ័ណ្ឌចំនួន ៥០ ទាំងអស់នៅរាជធានី បាងកក់ នៅខេត្ត Nonthaburi ស្រុកមួយ
ចំនួននៅខេត្ត Samut Prakan ខេត្ត Pathumthani  និងនៅតំបន់ជាយទីក្រុងបាងកក់។ ការអនុត្តច្បាប់ពោលខាងលើនឹងអូសបន្លាយដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៣។ ថ្លែង
មតិនៅកាណាល់ទូរទស្សន៍ជាតិ នាយប់ថ្ងៃទី ២៥ វិច្ឆិកា នាយករដ្ឋមន្ត្រីនិងជា
រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃ លោកស្រី​ Yingluck Shinawatra បានឲ្យដឹងថា៖ ភាពតានតឹងខាងនយោបាយនិងសន្តិសុខនៅ រាជធានីបាងកក់បានកើនឡើងដ៏
ធ្ងន់ធ្ងរ បន្ទាប់ពី ការធ្វើបាតុកម្មនៃគណៈបក្ស ប្រឆាំងបានក្លាយទៅជាសកម្មភាព
អំពើហឹង្សារ។ តាមនាយករដម្ឋមន្ត្រី Yingluck ថា៖ ការអនុវត្តច្បាប់សន្តិសុខផ្ទៃ
ក្នុងពិសេសគឺសំដៅការពាររដ្ឋអំណាចនិងសន្តិសុខសណ្ដាប់ធ្នាប់នៃប្រទេសជាតិ
ក៏ដូចជា ការពារអាយុជីវិត ទ្រព្យសម្បិត្ត ផលប្រយោជន៍ និងសេរីភាពរបស់ប្រជាជន
ផងដែរ។ ប៉ុន្តែ លោកស្រី Yingluck បានអះអាងថា៖ រដ្ឋាភិបាលថៃមិនប្រើប្រាស់
អាវុធចំពោះបាតុករទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ