ទឹកប្រាក់ចំនួនជិត១៧ពាន់លានដុងសំរាប់សកម្មភាពសុខុមាលភាពសង្គមនៅ DA NANG

ទឹកប្រាក់ចំនួនជិត១៧ពាន់លានដុងសំរាប់សកម្មភាពសុខុមាលភាពសង្គមនៅ DA NANG - ảnh 1
ទឹកប្រាក់ចំនួនជិត១៧ពាន់លានដុងសំរាប់សកម្មភាពសុខុមាលភាពសង្គមនៅ DA NANG(doanhnghieptrunguong.vn)

(VOV)_នាថ្ងៃទី២៦ មិថុនា នៅទីក្រុង Da Nang (ភាគកណ្ដាលវៀត​ណាម) ​ធនាគារ ពាណិជ្ជកម្មភាគហ៊ុន ឧស្សាហ ពាណិជ្ជកម្មវៀតណាម​ (Viettinbank) បានប្រគល់ទឹក
ប្រាក់ ចំនួន ១០ពាន់លានដុង ជូនរដ្ឋ​អំណាច​តំបន់ ដើម្បីជួសជុល ផ្ទះចំនួន៥០០ខ្នង  របស់មុខសញ្ញាគោល​នយោបាយក្នុងទីក្រុង។ នេះគឺសកម្មភាំពរួមដៃជាមួយរដ្ឋអំណាច
ទីក្រុង​ Da Nang ដើម្បីធានាសុខុមាលភាពសង្គម ថែទាំជនមាន​គុណូបការះ​ គ្រួសារ គោលនយោបាយ។ Viettinbank ក៏បានផ្តល់ទឹកប្រាក់ចំនួន ជិតពីរពាន់លានដុងដើម្បី ជួយជ្រោមជ្រែងកងកម្លាំងប៉ូលីសសមុទ្រ កងកម្លាំង​ត្រួតពិនិត្យនេសាទ និងអ្នកនេសាទ
ទីក្រុង Da Nang ​។ និង Viettinbank​ ក៏បានប្រគល់ទឹកប្រាក់ចំនួន៥ពាន់លាន ដុងសំរាប់ មន្ទីពេទ្យមហារីក Da Nang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ