ទឹកប្រាក់ជាង១៤ពាន់លានដុងសម្រាប់ថែទាំជនក្រីក្រ គ្រួសារគោល នយោបាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១

(VOVWORLD) - ពាក់ព័ន្ធដល់ការរៀបចំដំណើរចុះ សាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី គ្រួសារគោលនយោបាយ ជនមានគុណូបការៈចំពោះបដិវត្តន៍ និងគ្រួសារក្រីក្រក្នុងទូទាំងប្រទេស លោក Tran Thanh Man បានស្នើឲ្យរណសិរ្សគ្រប់ជាន់ថ្នាក់ ឃ្លាំមើលឲ្យ បានហ្មត់ចត់នូវការជូនអំណោយនិងផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រ គ្រួសារមានស្ថាន ភាពលំបាក និងគ្រួសារគោលនយោបាយ ដើម្បីធានាឲ្យ មុខសញ្ញាគ្រប់គ្នាសុទ្ធតែទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយក្ដីសប្បាយរីករាយ។

ទឹកប្រាក់ជាង១៤ពាន់លានដុងសម្រាប់ថែទាំជនក្រីក្រ គ្រួសារគោល នយោបាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១ - ảnh 1ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាម លោក Tran Thanh Man
ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ mattran.org.vn)
នារសៀលថ្ងៃទី៧ ខែមករា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅនូវកិច្ច ប្រជុំតាមអនឡាញស្ដីពីការអនុវត្តសារទូរលេខរបស់អចិន្រ្តៃយ៍គណៈលេខានិងសារាចរណ៍របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្ដីពីការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 និងផែនការថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១ សម្រាប់ជនក្រីក្រ ជនមានស្ថានភាពលំបាក និងគ្រួសារ គោលនយោបាយ។ ថ្លែងនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាម លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ភារកិច្ចចម្បង នោះគឺឃោសនាដើម្បីលើកកំពស់ការយល់ដឹងនិងទំនួលខុសត្រូវរបស់ ប្រជាជនក៏ដូចជាអាជ្ញាធរ ស្ថាប័ន អង្គការទាំងអស់ កុំធ្វេសប្រហែសក្នុងការ ងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត។ ពាក់ព័ន្ធដល់ការរៀបចំដំណើរចុះ សាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី គ្រួសារគោលនយោ បាយ ជនមានគុណូបការៈចំពោះបដិវត្តន៍ និងគ្រួសារក្រីក្រក្នុងទូទាំងប្រទេស លោក Tran Thanh Man បានស្នើឲ្យរណសិរ្សគ្រប់ជាន់ថ្នាក់ ឃ្លាំមើលឲ្យ បានហ្មត់ចត់នូវការជូនអំណោយនិងផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រ គ្រួសារមានស្ថានភាពលំបាក និងគ្រួសារគោលនយោបាយ ដើម្បីធានាឲ្យ មុខសញ្ញាគ្រប់គ្នាសុទ្ធតែទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយក្ដីសប្បាយរីករាយ។ តាមការគ្រោងទុក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី នាពេលខាងមុខ អំណោយចំនួន១២ពាន់ចំណែកនឹងត្រូវបានប្រគល់ជូន គ្រួសារក្រីក្រ និងអំណោយចំនួន៣០ចំណែកទៀតជូនដល់មជ្ឈមណ្ឌល មនុស្សធម៌ ក្នុងទឹកប្រាក់ជាង ១៤ពាន់លានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ