ទីក្រុង Da Nang ជួយជ្រោមជ្រែងសប្តាហ៍សមុទ្រនិងកោះសមុទ្រវៀតណាម

ទីក្រុង Da Nang ជួយជ្រោមជ្រែងសប្តាហ៍សមុទ្រនិងកោះសមុទ្រវៀតណាម - ảnh 1
សិក្សានិសិស្សទីក្រុង Da Nang ផ្តុំរូបផែនទីវៀតណាម សំដៅប្រឆាំងជំទាស់អំពើ
របស់ចិនលើតំបន់សមុទ្រវៀតណាម (រូបថតៈ dantri.vn)


(VOVworld)-នាព្រឹកថ្ងៃទី១មិថុនា មន្ទីធនធានធម្មជាតិនិងបរិស្ថានទីក្រុង Da Nang (វៀតណាម)បានរួមផ្សំជាមួយការិយាល័យនៃគណៈកម្មការអំពីការទប់ទល់និង
បំរ៉ែបំរួលអាកាសធាតុ និងទឹកសមុទ្រជោរ បានរៀបចំពិធីមីទ្ទីញ សំដៅជួយ
ជ្រោមជ្រែងទិវាបរិស្ថានពិភពលោក (ថ្ងៃទី៥មិថុនា) និងសប្តាហ៍ សមុទ្រនិងកោះ
សមុទ្រវៀតណាម។ លោកស្រី Mai Thi Thuy Trang លេខាធិការ រងនៃសម្ព័ន្ធ
យុវជនខ័ណ្ឌ Lien Chieu ទីក្រុង Da Nang បានចែករំលែកថា៖

        “យុវជនយើងខ្ញុំយល់ដឹងច្បាស់ថា បំរ៉ែបំរួលអាកាសធាតុបានជះឥទ្ធិពល
ដោយផ្ទាល់ ទៅលើប្រជាជនគ្រប់រូប ជាពិសេសគឺ ភូមិសាស្រ្តទីក្រុង Da Nang
ក៏ស្ថិតក្នុងតំបន់ រងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែរ។ ចំពោះមុខស្ថានភាពនេះ យើង
ខ្ញុំបានបំផុស ចលនា ឲ្យយុវជនធ្វើអនាម័យបរិស្ថាននៅជំវិញឆ្នេរសមុទ្រ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ