ទីក្រុង Da Nang ជំរុញខ្លាំងការកសាងទីក្រុងឆ្លាតវៃ

(VOVWORLD) -ក្រុមអ្នកជំនាញបានដាក់ចេញវិធានការស្ដីពីការកសាងទីក្រុងឆ្លាតវៃនៅទីក្រុង Da Nang ដូចជា៖ ដំណោះស្រាយ“ ទីក្រុងមានសុវត្ថិភាព” ដោយផ្អែកលើបច្ចេកវិទ្យា IoT ដែលជួយបង្កើនសន្តិសុខសម្រាប់ទីក្រុងតាមរយៈរូបភាពពី Camera និង ទូរស័ព្ទដៃ។
ទីក្រុង Da Nang ជំរុញខ្លាំងការកសាងទីក្រុងឆ្លាតវៃ - ảnh 1លោក Pham The Truong អគ្គនាយកក្រុមហ៊ុន Microsoft វៀតណាមថ្លែងនៅក្នុងសន្និសីទ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ២៦ ខែកញ្ញា មន្ទីរព័ត៌មាននិងគមនាគមន៍ទីក្រុង Da Nang បានរួមសហការជាមួយក្រុមហ៊ុន Microsoft វៀតណាម រៀបចំសិក្ខាសាលា ក្រោមប្រធានបទ “ ដំណោះស្រាយទីក្រុងឆ្លាតវៃ” ។ នៅក្នុងសិក្ខាសាលានេះ ក្រុមអ្នកជំនាញបានដាក់ចេញវិធានការស្ដីពីការកសាងទីក្រុងឆ្លាតវៃនៅទីក្រុង Da Nang ដូចជា៖ ដំណោះស្រាយ“ ទីក្រុងមានសុវត្ថិភាព” ដោយផ្អែកលើបច្ចេកវិទ្យា IoT ដែលជួយបង្កើនសន្តិសុខសម្រាប់ទីក្រុងតាមរយៈរូបភាពពី Camera និង ទូរស័ព្ទដៃ ; ដំណោះស្រាយ“ ចរាចរណ៍ឆ្លាតវៃ”ដែលដែលទាក់ទងនឹងប្រព័ន្ធគ្រប់គ្រងចំណតរថយន្តឆ្លាតវៃ ប្រព័ន្ធតាមដានសកម្មភាពចតរថយន្តខុសច្បាប់ និងប្រព័ន្ធគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនសារធារណជាដើម។

អញ្ជើញថ្លែងនៅទីនេះ លោក Pham The Truong អគ្គនាយកក្រុមហ៊ុន Microsoft វៀតណាមបានឲ្យដឹងថា៖ Da Nang គឺជាទីក្រុងមួយដែលមានសក្តានុពលដ៏ធំធេង ដើម្បីក្លាយទៅជាទីក្រុងឆ្លាតវៃនាំមុខគេនៅទូទាំងប្រទេស។ ទីក្រុង Da Nang មានគោលនយោបាយបើកចំហ បង្កលក្ខណៈងាយស្រួលបំផុតដល់សហគ្រាស ដែលវិនិយោគ លើបច្ចេកវិទ្យា។ នាពេលអនាគត ក្រុមហ៊ុន Microsoft នឹងជ្រើសរើសយក ទីក្រុង Da Nang ដើម្បីសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា សំដៅកសាង Da Nang ឲ្យក្លាយទៅជាទីក្រុងឆ្លាតវៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ