ទីក្រុង​ Da Nang ត្រៀមរួចជាស្រេចសម្រាប់ការប្រណាំងម៉ារ៉ាតុងអន្តរជាតិ

(VOVWORLD) - ដើម្បីរៀបចំការប្រណាំងរត់ម៉ារ៉ាតុងអន្តរជាតិឆ្នាំ ២០១៨ នៅទីក្រុង Danang នាថ្ងៃទី ០៥ ខែសីហា ដៃគូ Evergreen Labs បានរៀបបចំសកម្មភាព ដើម្បី សហគមន៍ "clean run" (I run Green) ។
ទីក្រុង​ Da Nang ត្រៀមរួចជាស្រេចសម្រាប់ការប្រណាំងម៉ារ៉ាតុងអន្តរជាតិ - ảnh 1 ការប្រណាំងរត់ម៉ារ៉ាតុងអន្តរជាតិនៅទីក្រុង Danangឆ្នាំ ២០១៧

គោលបំណងនៃសកម្មភាពនេះគឺដើម្បីឃោសនានិងអំពាវនាវឱ្យប្រជាជនកាត់ បន្ថយកាកសំណល់ប្លាស្ទិចក្នុងបរិស្ថាន។ អត្តពលិក អ្នកស្ម័គ្រចិត្តជាតិ និង អន្តរជាតិជាង ១០០ នាក់ បានមានវត្តមាននៅកំពង់ផែ Tho Quang ខ័ណ្ឌ Son Tra ទីក្រុង Da Nang ដើម្បីចូលរួមការប្រមូលសំរាមផងដែរ។ ការប្រណាំងរត់ម៉ារ៉ាតុងអន្ដរជាតិនឹងប្រព្រឹត្តទៅនៅទីក្រុង Da Nang នៅថ្ងៃទី ១២ខែសីហានាពេលខាងមុខ ដោយមានវិញ្ញាណសារ ប្រណាំងរត់ចម្ងាយ ៥ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និង ៤២គីឡូម៉ែត្រ។ទាំងនេះត្រូវបាន វាយតម្លៃជាផ្លូវប្រណាំងគួរឱ្យទាក់ទាញបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ