ទីក្រុង Perth USAsia៖ វៀតណាមស្ថិត​នៅលើគន្លង​កំណើន​ដ៏​គួរឱ្យចាប់​អារម្មណ៍

(VOVWORLD) - របាយការណ៍បានវាយតម្លៃថា តួនាទីអន្តរជាតិរបស់វៀតណាមកាន់តែសកម្ម ហើយសម្រេចបានលទ្ធផលជាច្រើនក្នុងក្របខ័ណ្ឌសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាក្នុងវេទិកាតំបន់ និងអន្តរជាតិ។
ទីក្រុង Perth USAsia៖ វៀតណាមស្ថិត​នៅលើគន្លង​កំណើន​ដ៏​គួរឱ្យចាប់​អារម្មណ៍ - ảnh 1ស្ពាន My Thuan ឆ្លងទន្លេ Tien ស្ថិតនៅលើផ្លូវជាតិលេខ 1A តភ្ជាប់ខេត្តទាំងពីរគឺ Tien Giang និង Vinh Long (រូបថត៖ An Hieu/VNA)

របាយការណ៍សិក្សាស្រាវជ្រាវចេញផ្សាយនាថ្ងៃទី ២៣ សីហារបស់មជ្ឈមណ្ឌល Perth USAsia ប្រទេសអូស្ត្រាលីដែលមានចំណងជើងថា "កិច្ចសហប្រតិបត្តិការជាមួយវៀតណាមដ៏ស្វាហាប់៖  របៀបវារៈសេដ្ឋកិច្ចជាក់ស្តែងសម្រាប់អូស្ត្រាលី" បានវាយតម្លៃថា ដោយមានទំហំសេដ្ឋកិច្ច និងការឆ្លើយតបសមស្របទៅនឹងជំងឺរាតត្បាតកូវីដ ១៩ បានជួយវៀតណាមក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសស្វាហាប់បំផុតនៅ អាស៊ីអាគ្នេយ៍។ ជាមួយនឹងបរិយាកាសនយោបាយស្ថិរភាព និងពលករដែលទទួលបានការបណ្តុះបណ្តាលល្អ វៀតណាមបានក្លាយជាជម្រើសអាទិភាព។ របាយការណ៍បានវាយតម្លៃថា តួនាទីអន្តរជាតិរបស់វៀតណាមកាន់តែសកម្ម ហើយសម្រេចបានលទ្ធផលជាច្រើនក្នុងក្របខ័ណ្ឌសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចជាក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ចំពោះទំនាក់ទំនងរវាងអូស្ត្រាលី-វៀតណាម របាយការណ៍បានវាយតម្លៃថា អូស្ត្រាលីតែងតែជាដៃគូដ៏សំខាន់របស់វៀតណាម ជាពិសេសក្នុងឆ្នាំ ២០១៨ អូស្ត្រាលី និងវៀតណាមបានតម្លើងទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ នាពេលខាងមុខ អូស្ត្រាលីនឹងសហការជួយឧបត្ថម្ភវៀតណាមក្នុងការទប់ទល់នឹងបញ្ហាប្រឈមដែលកំពុងកើតមានក្នុងវិស័យថាមពល ការអាក់ខានខ្សែសង្វាក់ផ្គត់ផ្គង់ និងសន្តិសុខស្បៀង បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ប្តូរឌីជីថល ការអប់រំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ