ទីក្រុង Thua Thien - Hue ត្រូវផ្តោតទៅលើការអភិវឌ្ឍទីក្រុង Hue បៃតងនិងអភិរក្សបេតិកភ័ណ្ឌ

(VOVWORLD) - នារសៀលថ្ងៃទី ៦ ខែមករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien - Hue ស្តីពីស្ថានភាពសេដ្ឋកិច្ច - សង្គមក្នុងឆ្នាំ ២០១៨; ផែនការអភិវឌ្ឍន៍សេដ្ឋ កិច្ច-សង្គម ឆ្នាំ ២០១៩ និងការត្រៀមរៀបចំសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៩ ខាង មុខ។
ទីក្រុង Thua Thien - Hue ត្រូវផ្តោតទៅលើការអភិវឌ្ឍទីក្រុង Hue បៃតងនិងអភិរក្សបេតិកភ័ណ្ឌ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien Hue 

តាមនោះ នាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្ត Thua Thien Hue ត្រូវមានផែន ការជាក់លាក់ សម្រាប់ថែទាំបុណ្យតេតជូនប្រជាជនគ្រប់រូប ដើម្បីធានាដាច់ខាតថា មិនមានគ្រួសារក្រីក្រនិងគ្រួសារគោលនយោបាយ រងការ អត់ឃ្លានក្នុងប៉ុន្មានថ្ងៃបុណ្យតេតឡើយ។ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យមូល ដ្ឋាន ត្រៀមបំរុងនិងធានាការផ្គត់ផ្គង់ទំនិញ ស្ថិរភាពតម្លៃ កុំឲ្យកើតមានឡើងស្ថានភាពខ្វះទំនិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានក្រើនរំលឹកឲ្យខេត្ត Thua Thien Hue ផ្តោតសំខាន់លើការអភិវឌ្ឈទីក្រុង Hue បៃតង  អភិរក្សបេតិកភណ្ឌ អភិវឌ្ឍសេវាកម្មទេសចរណ៍ ឧស្សាហកម្មមេកានិច និងបន្តអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ