ទីក្រុងម៉ូស្គូព្រមានពិ​ការ​បញ្ឈប់ការផ្គត់ផ្គង់ប្រេងដល់បណ្តា​ប្រទេសដែលដាក់កម្រិត​តម្លៃលើប្រេងរបស់​រុស្ស៊ី

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Alexander Novak នៅថ្ងៃទី ១ ខែកញ្ញា បានព្រមានថា ប្រទេសនេះនឹងបញ្ឈប់ការផ្គត់ផ្គង់ប្រេងដល់បណ្តាប្រទេសដែលកំណត់ពិដានតម្លៃលើប្រេងរបស់រុស្ស៊ី ហើយបានហៅផែនការរបស់ក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក (G7) គឺគ្មានន័យទាំងស្រុង។
ទីក្រុងម៉ូស្គូព្រមានពិ​ការ​បញ្ឈប់ការផ្គត់ផ្គង់ប្រេងដល់បណ្តា​ប្រទេសដែលដាក់កម្រិត​តម្លៃលើប្រេងរបស់​រុស្ស៊ី - ảnh 1អណ្តូងចម្រាញ់នៅជិតទន្លេ Irtysh ក្នុងទីក្រុង Omsk ភាគនិរតីស៊ីបេរី ប្រទេសរុស្ស៊ី។ រូបថត៖ Nsenergy Business/TTXV?

ថ្លៃងទៅកាន់អ្នកសារព័ត៌មាន លោក Novak បានលើកច្បាស់ថា "ចំពោះអាជីវកម្ម ឬប្រទេសដែលនឹងដាក់កំហិតបែបនេះ យើងខ្ញុំនឹងមិនផ្គត់ផ្គង់ប្រេងនិងផលិតផលពីប្រេង ដល់ពួកគេនោះឡើយ ពីព្រោះយើងនឹងមិនធ្វើការជាមួយនឹងលក្ខខណ្ឌមិនមែនទីផ្សារនោះទេ" ។

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីបានចាត់ទុកថា ការប៉ុនប៉ងជ្រៀតជ្រែកទៅក្នុងយន្តការទីផ្សារនៃឧស្សាហកម្មដ៏សំខាន់មួយ ដូចជាប្រេងរ៉ែ នឹងនាំទៅរកអស្ថិរភាព ដោយគំរាមកំហែងដល់ទីផ្សារប្រេងរ៉ែទាំងមូល និងអាចនាំឱ្យមានវិបត្តិសន្តិសុខថាមពលនៅជុំវិញពិភពលោកផងដែរ។ លោកបានសង្កត់ធ្ងន់ថា អ្នកប្រើប្រាស់នៅអឺរ៉ុប និងអាមេរិកដែលកំពុងចំណាយតម្លៃថាមពលខ្ពស់ នឹងទទួលរងផលប៉ះពាល់ពីវិធានការនេះ។

សេចក្តីប្រកាសខាងលើ ត្រូវបានលោក Novak នាំចេញក្នុងបរិបទដែលក្រុម G៧ រួមមានសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង កាណាដា និងអ៊ីតាលី បានជួបប្រជុំគ្នាដើម្បីពិភាក្សាលើផែនការកំណត់ពិដានតម្លៃប្រេងរបស់រុស្ស៊ី នៅថ្ងៃទី ២ ខែកញ្ញា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ