ទីក្រុងស៊ីដនីនៅតែបាញ់កាំជ្រួចដើម្បីអបអរឆ្នាំថ្មី ២០២០ដូចដែលបានគ្រោងទុក

(VOVWORLD) - នៅក្នុងសេចក្ដីថ្លែងការណ៍ដែលត្រូវបាននាំចេញកាលពីថ្ងៃទី ២៩ ខែធ្នូ រដ្ឋអំណាចទីក្រុងស៊ីដនីបានអះអាងថា ខ្លួននឹងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋអំណាចសហព័ន្ធ បណ្ដាស្ថាប័នការទូត ភ្នាក់ងារប៉ូលីស ភ្នាក់ងារសុខាភិបាលនិងនាយកដ្ឋានពន្លត់អគ្គីភ័យដើម្បីរៀបចំការបាញ់កាំជ្រួចឆ្នាំថ្មីដោយជោគជ័យ។
ទីក្រុងស៊ីដនីនៅតែបាញ់កាំជ្រួចដើម្បីអបអរឆ្នាំថ្មី ២០២០ដូចដែលបានគ្រោងទុក - ảnh 1កម្មវិធីបាញ់កាំជ្រួចដើម្បីអបអរឆ្នាំថ្មីនៅទីក្រុងស៊ីដនី (រូបថត៖ msn.com) 

ទីក្រុងស៊ីដនីរបស់ប្រទេសអូស្ត្រាលីនឹងនៅតែរៀបចំកម្មវិធីបាញ់កាំជ្រួចពិសេសដើម្បីស្វាគមន៍ឆ្នាំថ្មីដូចរៀងរាល់ឆ្នាំ បើទោះបីជាមានសីតុណ្ហភាពនៅថ្ងៃចុងក្រោយនៃឆ្នាំ ២០១៩ ត្រូវបានគេព្យាករណ៍ថានឹងលើសពី ៤០ អង្សាសេ។

នៅក្នុងសេចក្ដីថ្លែងការណ៍ដែលត្រូវបាននាំចេញកាលពីថ្ងៃទី ២៩ ខែធ្នូ រដ្ឋអំណាចទីក្រុងស៊ីដនីបានអះអាងថា ខ្លួននឹងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋអំណាចសហព័ន្ធ បណ្ដាស្ថាប័នការទូត ភ្នាក់ងារប៉ូលីស ភ្នាក់ងារសុខាភិបាលនិងនាយកដ្ឋានពន្លត់អគ្គីភ័យដើម្បីរៀបចំការបាញ់កាំជ្រួចឆ្នាំថ្មីដោយជោគជ័យ។ លើសពីនេះទៀត ក្នុងករណីភ្លើងឆេះព្រៃរាលដាលនិងការហាមឃាត់ភ្លើងពេញលេញត្រូវបានប្រកាស រដ្ឋអំណាចទីក្រុងនឹងសហការជាមួយអាជ្ញាធរមានសមត្ថាកិច្ចរបស់រដ្ឋ New South Wales ដើម្បីធានាសុវត្ថិភាពខ្ពស់បំផុតសម្រាប់ព្រឹត្តិការណ៍នេះ។

យោងតាមការរំពឹងទុក ការបាញ់កាំជ្រួចដ៏ល្បីល្បាញរបស់ទីក្រុងស៊ីដនីនៅឆ្នាំនេះនឹងទាក់ទាញភ្ញៀវទេសចរប្រមាណ ១ លាននាក់និងនាំមកនូវប្រាក់ដំពូលប្រហែល  ៩០ លានដុល្លារអាមេរិកសម្រាប់ខឿនសេដ្ឋកិច្ចនៃរដ្ឋ New South Wales៕

ប្រតិកម្មទៅវិញ

ផ្សេងៗ