ទីក្រុងហូជីមិញ ខិតខំប្រឹងប្រែងសម្រេចហួសពីផែនការឆ្នាំ២០២៣

(VOVWORLD) - លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Van Nen បានស្នើឲ្យ ទីក្រុងផ្តោតសំខាន់លើដំណោះស្រាយនានាដើម្បីធានាការអនុវត្តគោលដៅផលិតផលក្នុងមូលដ្ឋានសរុប (GRDP) កើនឡើងពី ៧,៥ - ៨%។ 
កាលពីថ្ងៃទី ១ ខែកុម្ភៈ ទីក្រុងហូជីមិញបានរៀបចំសន្និសីទបូកសរុបការងារ ថែទាំបុណ្យតេតប្រពៃណី និងស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមករា ភារកិច្ច និង ដំណោះស្រាយក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ របស់ទីក្រុង។ ថ្លែងមតិដឹកនាំសន្និសីទនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Van Nen បានស្នើឲ្យ ទីក្រុងផ្តោតសំខាន់លើដំណោះស្រាយនានាដើម្បីធានាការអនុវត្តគោលដៅផលិតផលក្នុងមូលដ្ឋានសរុប (GRDP) កើនឡើងពី ៧,៥ - ៨%។ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ទីក្រុងត្រូវតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីសម្រេចលទ្ធផលហួសពីផែនការ ជាមួយ នឹងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ