ទីក្រុងហូជីមិញ ប្រកាសបញ្ជីឈ្មោះស​ណ្ឋាគា​រ​ដែលមាន​លក្ខខ័ណ្ឌ​គ្រប់គ្រាន់​ទទួលភ្ញៀវទេសចរអន្តរជាតិ

(VOVWORLD) - បញ្ជីឈ្មោះសណ្ឋាគាររួមមាន៖ InterCotinental Saigon, ខ័ណ្ឌទី១; Windsor Plaza Hotel, ខ័ណ្ឌទី ៥; Liberty Central Saigon Center, ខ័ណ្ឌទី ១; Ramana Saigon, ខ័ណ្ឌទី ៣; Silverland Sakyo, ខ័ណ្ឌទី ១។

នាថ្ងៃទី១៨ ខែកុម្ភៈ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានប្រកាសបញ្ជីឈ្មោះសណ្ឋាគារ ដែលមានលក្ខខ័ណ្ឌគ្រប់គ្រាន់ទទួល បម្រើភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកទស្សនាទីក្រុងហូជីមិញនារយៈពេលខាងមុខ។ បញ្ជីឈ្មោះសណ្ឋាគាររួមមាន៖ InterCotinental Saigon, ខ័ណ្ឌទី១; Windsor Plaza Hotel, ខ័ណ្ឌទី ៥; Liberty Central Saigon Center, ខ័ណ្ឌទី ១; Ramana Saigon, ខ័ណ្ឌទី ៣; Silverland Sakyo, ខ័ណ្ឌទី ១។ បញ្ជីឈ្មោះទាំងនេះក៏បានភ្ជាប់ព័ត៌មានទំនាក់ទំនង និងអ្នកទទួលបន្ទុក ដើម្បីបម្រើការផ្ដល់ប្រឹក្សា និងណែនាំភ្ញៀវទេសចរនៅទីក្រុងហូជីមិញ។មន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានតម្រូវឲ្យសណ្ឋាគារទាំងនេះ ត្រូវគោរពយ៉ាងមឺងម៉ាត់នូវរាល់វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងបទបញ្ញត្តិអំពីការបម្រើភ្ញៀវទេសចរអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ