ទីក្រុងហូជីមិញគ្រោងនឹងទទួលភ្ញៀវទេសចរអន្តរជាតិចាប់តាំងពីខែធ្នូឆ្នាំ២០២១

(VOVWORLD) - មន្ទីរទេសចរណ៍ទីក្រុងហូជីមិញទើបបានពង្រាងគម្រោងការណ៍ទទួលភ្ញៀវទេសចរអន្តរជាតិដែលប្រើប្រាស់លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិកមកដល់ទីក្រុងចាប់តាំងពីខែធ្នូឆ្នាំ២០២១ ដោយមានដំណាក់កាលចំនួន៣។

ដំណាក់កាលទី១ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ នឹងសាកល្បងការទទួលភ្ញៀវតាមកម្មវិធីកញ្ចប់ទេសចរណ៍ពេញលេញ បិតជិត តាមផ្លូវអាកាស ផ្លូវទឹកនៅតាមតំបន់ មូលដ្ឋានផ្គត់ផ្គង់សេវាទេសចរណ៍ដែលត្រូវបានជ្រើសរើសជាមុន។

ដំណាក់កាលទី២ ចាប់តាំងពីខែមករាឆ្នាំ២០២២ នឹងអនុញ្ញាតឲ្យអាជីវកម្មទេសចរទាំងអស់ដែលមានលក្ខណៈគ្រប់គ្រាន់ អាចចូលរួមបម្រើភ្ញៀវទេសចរអន្តរជាតិ។ ក្នុងដំណាក់កាលនេះ ភ្ញៀវទេសចរអាចចូលរួមកម្មវិធីដើរកំសាន្តនៅតាមកន្លែងជាច្រើន បន្ទាប់ពីបានសម្រេចរួចរាល់កម្មវិធីដើរកំសាន្តនៅទីក្រុងហូជីមិញក្នុងរយៈពេល៧ថ្ងៃ។

ដំណាក់កាលទី៣ នឹងបើកទ្វារឡើងវិញចំពោះភ្ញៀវទេសចរអន្តរជាតិទាំងស្រុង។ ពេលវេលាចាប់ផ្ដើមនឹងផ្អែកលើស្ថានការណ៍ជម្ងឺរាតត្បាត និងការវាយតម្លៃពីលទ្ធផលអនុវត្តដំណាក់កាលដំបូងទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ