ទីក្រុងហូជីមិញចាប់ផ្ដើមយុទ្ធនាការរដូវក្ដៅបៃតង់

(VOVWORLD) -នាព្រឹកថ្ងៃទី ១៦ កក្ដដា សម្ព័នសមាគមយុវជនទីក្រុងហូជីមិញបានរៀបចំពិធីចាប់ផ្ដើមយុទ្ធនាការស្ម័គ្រចិត្តរដូវក្ដៅបៃតង់ លើកទី ២៤ ក្រោមប្រធានបទ “យុទ្ធជនស្ម័គ្រចិត្តរដូវក្ដៅបៃតង់ទីក្រុងហូជីមិញរួមដៃគ្នាកសាងអរិយធម៌ទីក្រុង និងជនបទថ្មី”។
ទីក្រុងហូជីមិញចាប់ផ្ដើមយុទ្ធនាការរដូវក្ដៅបៃតង់ - ảnh 1ទីក្រុងហូជីមិញចាប់ផ្ដើមយុទ្ធនាការរដូវក្ដៅបៃតង់ (internet) 

នាព្រឹកថ្ងៃទី ១៦ កក្ដដា សម្ព័នសមាគមយុវជនទីក្រុងហូជីមិញបានរៀបចំពិធីចាប់ផ្ដើមយុទ្ធនាការស្ម័គ្រចិត្តរដូវក្ដៅបៃតង់ លើកទី ២៤ ក្រោមប្រធានបទ “យុទ្ធជនស្ម័គ្រចិត្តរដូវក្ដៅបៃតង់ទីក្រុងហូជីមិញរួមដៃគ្នាកសាងអរិយធម៌ទីក្រុង និងជនបទថ្មី”។ ក្នុងយុទ្ធនាការឆ្នាំនេះ សម្ព័នសមាគមយុវជនទីក្រុងបានទទួលនិស្សិតស្ម័គ្រចិត្តប្រមាណ ៦ ហ្មឺននាក់ ហើយបានប្រមូលផ្ដុំលើខ្លឹមសារសំខាន់ៗដូចជា៖ សកម្មភាពស្ម័គ្រចិត្តកសាងរបៀបរស់នៅអរិយធម៌នៅទីក្រុង និងការពារបរិស្ថាន ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ សកម្មភាពស្ម័គ្រចិត្តផឹកទឹកនឹកដល់ប្រភពដើម សកម្មភាពស្ម័គ្រចិត្តកសាងជនបទថ្មីជាដើម។ យុទ្ធនាការឆ្នាំនេះមានការចូលរួមរបស់ខេត្ត Xieng Khouang (ឡាវ) និងកម្លាំងនិស្សិតស្ម័គ្រចិត្តម៉ាឡេស៊ី និងថៃ។ លោក Pham Kieu Hung អនុប្រធាន អចិន្រ្តៃយ៍សមាគមនិស្សិតទីក្រុងហូជីមិញ មេបញ្ជាការយុទ្ធនាការរដូវក្ដៅបៃតង់ទីក្រុង ឆ្នាំ ២០១៧ បានឲ្យដឹងថា៖

“ទិសស្លោកនៃយុទ្ធនាកានេះរគឺបណ្ដាយុទ្ធជនរដូវក្ដៅបៃតង់ចូលរួមដើម្បីហាត់ពត់លត់ដំ រួមវិភាគទាន និងធំដឹងក្ដី។ តាមរយៈយុទ្ធនាការនេះ បណ្ដាមិត្តរួមចំណែកកសាងបន្ថែមជូនទីក្រុង ទីតាំងភូមិសាស្ត្រដែលមិត្តចូលរួម សកម្មភាពស្ម័គ្រចិត្ត និងតាមនោះមិត្តនឹងធំដឹងក្ដីថែមទៀតក្នុងជីវភាពរស់នៅរបស់ខ្លួន”។

យុទ្ធនាការ ស្ម័គ្រចិត្តរដូវក្ដៅបៃតង់ឆ្នាំនេះនៃ សម្ព័នសមាគមយុវជនទីក្រុងហូជីមិញក៏មានបណ្ដាសកម្មភាពនៅកោះ  Tho Chu (ឃុំTho Chau ស្រុក Phu Quoc ខេត្ត Kien Giang) និងនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា។ យុទ្ធនាការនេះគ្រោងនឹងបិទបញ្ចប់នាថ្ងៃទី ១៣ សីហា ឆ្នាំ ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ