ទីក្រុងហូជីមិញជម្រុញកិច្ចសហប្រតិបត្តិការជាមួយទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី

(VOVWORLD) -នៅរសៀលថ្ងៃ ២៨ ខែមិថុនា លោក Le Thanh Liem អនុប្រធានអចិន្ត្រៃយ៍គណៈ កម្មាធិការប្រជាជនក្រុងទីក្រុងហូជីមិញបានទទួលជួបជាមួយគណៈប្រតិភូទីក្រុង Saint Petersburg ប្រទេសរុស្ស៊ីដឹកនាំដោយ លោក Sergey Leonidovich Katanandov បេសកជនពិសេសរបស់ទេសាភិបាល Saint Petersburg ទទួលបន្ទុកការអភិវឌ្ឍ ប្រទេសជាតិនិងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន រុស្ស៊ី ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមិថុនា។
ទីក្រុងហូជីមិញជម្រុញកិច្ចសហប្រតិបត្តិការជាមួយទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី - ảnh 1 ទីក្រុងហូជីមិញជម្រុញកិច្ចសហប្រតិបត្តិការជាមួយទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី

ក្នុងជំនួបនេះ លោក  Le Thanh Liem បានបញ្ជាក់អំពីដំណើរការ អភិវឌ្ឍន៍និង កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងទីក្រុងទាំងពីរក្នុងដំណាក់កាល ឆ្នាំ២០១៨ - ២០២០ ដែលត្រូវបានចុះហត្ថលេខាកាលពីខែឧសភាកន្លងទៅ ដោយបង្កើត ឡើងមូលដ្ឋាននិងបុព្វបទសំរាប់ភាគីទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាពិសេស ក្នុងវិស័យវប្បធម៌ ទេសចរណ៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

រីឯខ្លួនវិញ លោក Katanandov Sergey Leonidovich បានឲ្យដឹងថា ទីក្រុង Saint Petersburg ប្តេជ្ញានឹងសហការយ៉ាងជិតស្និទ្ធជាមួយទីក្រុងហូជីមិញក្នុងរយៈ ពេលខាងមុខនេះដើម្បីពង្រឹងសកម្មភាពតភ្ជាប់ជាមួយយុវជន សកម្មភាព ជួបប្រាស្រ័យបង្កើនការយល់ដឹងពូនជ្រុំចំណងមិត្តភាពសាមគ្គីភាពរវាងយុវជននៃ ទីក្រុងទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ