ទីក្រុងហូជីមិញត្រៀមរៀបចំឲ្យឆ្នាំសិក្សាថ្មី

ទីក្រុងហូជីមិញត្រៀមរៀបចំឲ្យឆ្នាំសិក្សាថ្មី - ảnh 1
ទីក្រុងហូជីមិញត្រៀមរៀបចំឲ្យឆ្នាំសិក្សាថ្មី
(រូបថតៈ Internet)


(VOVworld)-នាព្រឹកថ្ងៃទី១២សីហា មន្ទីរអប់រំទីក្រុងហូជីមិញបានរៀបចំសន្និសីទ
បូកសរុបឆ្នាំសិក្សា ២០១១-២០១២ និងត្រៀមរៀបចំភារកិច្ចសម្រាប់ ឆ្នាំសិក្សា
២០១២-២០១៣។ ឆ្នាំ ២០១២-២០១៣នេះ ត្រូវបានផ្នែកអប់រំនិង បណ្តុះបណ្តាល
ទីក្រុហហូជីមិញជ្រើសរើសជា “ឆ្នាំបន្តអនុវត្តការផ្លាស់ប្តូរថ្មី លើគ្រប់វិស័យសាលា
រៀនពង្រីករូបសណ្ឋានជឿនលឿន ទំនើប ធ្វើសមាហរណកម្មតំបន់និងពិភពលោក”
ដោយមានភារកិច្ចសំខាន់ច្រើន ក្នុងនោះមានការ ផ្លាស់ប្តូរថ្មីការងារគ្រប់គ្រងអប់រំ។ ឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើមពីថ្ងៃ១៥សីហាចំពោះគ្រប់ថ្នាក់រៀន។ លោក Le Hong Son នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាល ទីក្រុងហូជីមិញឲ្យដឹងថា​៖

        “ការងារត្រៀមរៀបចំឲ្យឆ្នាំសិក្សារថ្មី ទាំងមូលដ្ឋានសំភារៈផងនិងជួរគ្រូ​
បង្រៀនផងត្រូវបានយើងខ្ញុំធានាគ្រប់គ្រាន់។ ការងារជ្រើសរើសសិស្សានុសិស្ស
គ្រប់ ថ្នាក់ដល់ឥឡូវនេះក៏បំពេញបញ្ជីរាយនាមដើម្បីដល់ថ្ងៃទី១៥សីហាប្អូនៗ
ទាំងអស់បានមកប្រមូលផ្តុំនៅសាលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ