ទីក្រុងហូជីមិញនិងខេត្ត Nagano ជប៉ុនជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច

ទីក្រុងហូជីមិញនិងខេត្ត Nagano ជប៉ុនជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច - ảnh 1
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖TTXVN)

(VOVworld) - នៅជំនួបសន្ទនានារសៀលថ្ងៃទី២៦ តុលា លោក Nguyen Thanh
Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម
និងលោក Shuichi Abe អភិបាលខេត្ត Nagano ប្រទេសជប៉ុន បានឯកភាពថា ទីក្រុង
ទាំងពីរចាំបាច់ត្រូវពង្រីកកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ចដើម្បី អភិវឌ្ឍន៍។
តាមលោក Nguyen Thanh Phong ថា ទីក្រុងហូជីមិញបានមាន សកម្មភាពសហប្រតិ
បតិ្តការដ៏ស្អិតរមួតជាច្រើនជាមួយក្រសួង ស្ថាប័ននានារបស់ ជប៉ុន ក៏ដូចជាជាមួយ
តំបន់និងអាជីវករជប៉ុនផងដែរ។វាយតំលៃខ្ពស់ចំពោះឧត្តម ភាពរបស់ខេត្ត Nagano
លើវិស័យបច្ចេកវិទ្យា ឧស្សាហកម្មឧបត្ថម្ភនិងផលិតកម្ម កសិកម្មដោយបច្ចេកវិទ្យា
ខ្ពស់ លោក Nguyen Thanh Phong សង្ឃឹមថា ក្រោយ ពីដំណើរទស្សនកិច្ចលើកនេះ
ភាគីទាំងពីរនឹងពិភាគ្សាអំពីយន្តការសហប្រតិបតិ្ត ការរវាងទីក្រុងទាំងពីរលើវិស័យ
ដែលជាឧត្តមភាពរបស់ Nagano ហើយក៏ជាការ យកចិត្តទុកដាក់របស់ទីក្រុង
ហូជីមិញផងដែរ។
រីឯខ្លួនវិញ លោក Shuichi Abe អះអាងថា ខេត្ត Nagano ត្រៀមខ្លួនជាស្រេចជួយ
ឧបត្ថម្ភ ផ្ទេរប្រគល់បច្ចេកទេសនិងបច្ចេកវិទ្យាផលិតកម្មកសិកម្មសំរាប់ទីក្រុង
ហូជីមិញ រួមចំណែកលើកកំពស់ប្រសិទ្ធិភាពនិងគុណភាពផលិតកម្មកសិកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ