ទីក្រុងហូជីមិញនិងទីក្រុងភ្នំពេញរឹតបន្តឹងកិច្ចសហប្រតិបត្តិការ

ទីក្រុងហូជីមិញនិងទីក្រុងភ្នំពេញរឹតបន្តឹងកិច្ចសហប្រតិបត្តិការ - ảnh 1
ទីក្រុងហូជីមិញនិងទីក្រុងភ្នំពេញរឹតបន្តឹងកិច្ចសហប្រតិបត្តិការ

(VOVworld)-នារសៀលថ្ងៃទី១មិថុនា លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ
លោក Dinh La Thang និងគណៈប្រតិភូទីក្រុងហូជីមិញ បានមកដល់ក្រុងភ្នំពេញ
ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល២ ថ្ងៃ
គឺថ្ងៃទី១និងទី២មិថុនា។ ក្នុងពេលអញ្ជើញជួបសម្តែងការគួរសមសម្តេច សាយឈុំ
 ប្រធានព្រឹទ្ធសភាកម្ពុជា  លោក Dinh La Thang បានឲ្យដឹងថា ដំណើរទស្សនកិច្ច
នេះ សំដៅអះអាងនូវការខិតខំប្រឹងប្រែងនិងសុឆន្ទៈរបស់ទី ក្រុងហូជីមិញក្នុងការ
រឹតបន្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រ តិបត្តិការជាមួយតំបន់
នានារបស់កម្ពុជា។ លោក Dinh La Thang មានបំណងថា សម្តេចប្រធានព្រឹទ្ធសភា
កម្ពុជា នឹងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជី វកម្មទីក្រុងហូជីមិញញ
និយាយដោយឡែកនិងក្រុមហ៊ុននានានៅវៀតណាម និយាយរួមធ្វើអាជីវកម្មនិង
វិនិយោគចូលព្រះរាជាណាចក្រកម្ពុជា។

        ក្នុងថ្ងៃដដែល នៅក្នុងការជួបពិភាគ្សាការងារជាមួយលោក ប៉ាសុជាតិវង្ស
អភិបាលរាជធានីភ្នំពេញ លោក Dinh La Thang បានឲ្យដឹងថា ទីក្រុងហូជីមិញ
នឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជម្រុញការតភ្ជាប់ផ្លូវគមនាគមន៍ ជាមួយ រាជ
 ធានីភ្នំពេញ។​រួមជាមួយគ្នានោះ នឹងអនុវត្តការកែប្រែបែបបទរដ្ឋបាលនិងចលនា
អង្គភាពអាជីវកម្មបង្កើនការវិនិយោគចូលភ្នំពេញក៏ដូចជាអំពាវនាវក្រុមហ៊ុននានា
 របស់កម្ពុជាមកវិនិយោគចូលទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ