ទីក្រុងហូជីមិញនឹងបង្កើតមជ្ឈមណ្ឌលចាប់ផ្ដើមអាជីព

(VOVWORLD) -តើធ្វើដូចម្តេចដើម្បីជំរុញគំនិតថ្មីស្ដីពីការចាប់ផ្ដើមអាជីពនិងយន្តការនយោបាយណាសម្រាប់ការផ្ដើមអាជីពប្រកបដោយប្រសិទ្ធភាព។ នេះគឺជាខ្លឹមសារដែលតំណាងបានផ្តោតសំខាន់ពិភាក្សានាព្រឹកថ្ងៃទី ៧ ឧសភា នៅក្នុងកម្មវិធីផ្ទៀងស្ដាប់និងផ្លាស់ប្តូរ ដេលរៀបចំឡើងដោយក្រុមប្រឹក្សាទីក្រុងហូជីមិញ និងទូរទស្សន៍ទីក្រុង
ទីក្រុងហូជីមិញនឹងបង្កើតមជ្ឈមណ្ឌលចាប់ផ្ដើមអាជីព - ảnh 1ទីក្រុងហូជីមិញនឹងបង្កើតមជ្ឈមណ្ឌលចាប់ផ្ដើមអាជីព (TTXVN) 

(VOVWORLD)-តើធ្វើដូចម្តេចដើម្បីជំរុញគំនិតថ្មីស្ដីពីការចាប់ផ្ដើមអាជីពនិងយន្តការនយោបាយណាសម្រាប់ការផ្ដើមអាជីពប្រកបដោយប្រសិទ្ធភាព។ នេះគឺជាខ្លឹមសារដែលតំណាងបានផ្តោតសំខាន់ពិភាក្សានាព្រឹកថ្ងៃទី ៧ ឧសភា នៅក្នុងកម្មវិធីផ្ទៀងស្ដាប់និងផ្លាស់ប្តូរ ដេលរៀបចំឡើងដោយក្រុមប្រឹក្សាទីក្រុងហូជីមិញ និងទូរទស្សន៍ទីក្រុង។ លោក Tran Viet Anh អគ្គនាយកក្រុមហ៊ុនភាគហ៊ុន Nam Thai Son បានឲ្យដឹងថាការលំបាកធំជាងគេបំផុតរបស់សហគ្រាសក្នុងការចាប់ផ្ដើមអាជីពគឺជាការខ្វះទុន និងបទពិសោធន៍។ រីឯលោក Nguyen Hung Phong នាយកមជ្ឈមណ្ឌលអភិវឌ្ឍសេដ្ឋកិច្ចចាប់ផ្ដើមអាជីពនៃសាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញបានឲ្យដឹងថានាពេលបច្ចុប្បន្ននេះមិនទាន់មានគំនិតថ្មីជាច្រើនក្នុងការចាប់ផ្ដើមអាជីពដែលមានគុណភាពឡើយ។ ដើម្បីជំរុញនូវបណ្ដាគំនិតថ្មីក្នុងការចាប់ផ្ដើមអាជីពនោះ ទីក្រុងមានសួនបណ្ដុះបណ្ដាល់ចំនួនជាង ២០ នៅវិទ្យាស្ថាន សាលា និងសហគ្រាស។ សួនបណ្ដុះបណ្ដាលទាំងនេះក្នុងរយៈពេលកន្លងទៅបានជួយឧបត្ថម្ភដល់គម្រោងការណ៍ចាប់ផ្ដើមអាជីពចំនួន ៨៦។ កន្នុងនោះមានគម្រោងការណ៍មួយចំនួនមានគុណភាព៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ