ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់អូស្ត្រាលី

(VOVWORLD) - នារសៀលថ្ងៃទី៥ មេសា នៅសាលប្រជុំ Thong Nhat ទីក្រុងហូជីមិញ លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានទទួលជួបលោក David John Hurley អគ្គទេសា
ភិបាលអូស្ត្រាលី និងលោកជំទាវ ក្នុងឱកាសបំពេញ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ 

ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់អូស្ត្រាលី - ảnh 1លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ទទួលជួបលោក David John Hurley អគ្គទេសាភិបាលអូស្ត្រាលី។ (រូបថត៖ Xuan Khu/VNA)
នៅទីនេះ លោក Nguyen Van Nen បានសម្ដែងនូវគោលបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់ អូស្ត្រាលីលើវិស័យដូចជា៖ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ ហិរញ្ញវត្ថុ ការបំប្លែងថាមពល ការឆ្លើយតបនឹងបម្រែ បម្រួលអាកាសធាតុ និងភស្តុភារកម្ម។ ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចសហការ ជាមួយដៃគូអូស្ត្រាលី ដើម្បីស្វែងយល់អំពីឱកាសពាណិជ្ជកម្ម វិនិយោគ សហការចែក រំលែកបទពិសោធន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ទីក្រុងក្នុងដំណើរការអភិវឌ្ឍ ផងដែរ។
រីឯខ្លួនវិញ អគ្គទេសាភិបាលអូស្ត្រាលី លោក David John Hurley បានអះអាងថា ដំណើរការអភិវឌ្ឍនៃទីក្រុងហូជីមិញ គឺជាឱកាសដ៏ល្អមួយ ដើម្បីជំរុញថែមទៀតនូវកិច្ច សហប្រតិបត្តិការរវាងអូស្ត្រាលីនិងទីក្រុងហូជីមិញ។ អូស្ត្រាលីត្រៀមខ្លួនជាស្រេចសហ ប្រតិបត្តិការ ជួយឧបត្ថម្ភ និងចែករំលែកបទពិសោធន៍ជាមួយទីក្រុង ដើម្បីដោះស្រាយ បញ្ហាប្រឈមក្នុងដំណើរការអភិវឌ្ឍ ដើម្បីក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ