ទីក្រុងហូជីមិញបង្កើនលក្ខណៈងាយស្រួលសម្រាប់សហគ្រាសក្រិកធ្វើការវិនិយោគ

 

ទីក្រុងហូជីមិញបង្កើនលក្ខណៈងាយស្រួលសម្រាប់សហគ្រាសក្រិកធ្វើការវិនិយោគ - ảnh 1
លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានអញ្ជើញទទួលជួបជាមួយលោក Nikos Kotzias រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការក្រិក
នៃសាធារណរដ្ឋក្រិក (រូបថតៈ TTXVN)

(VOVworld)-នារសៀលថ្ងៃទី១៤កុម្ភៈ លោក Nguyen Thanh Phong ប្រធានគណៈ
កម្មាធិការប្រជាជនទីក្រុងហូជីមិញបានអញ្ជើញទទួលជួបជាមួយលោក Nikos
 Kotzias រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការក្រិកនៃសាធារណរដ្ឋក្រិក
ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ លោក Nguyen Thanh
Phong បានឲ្យដឹងថា ទីក្រុងហូជីមិញមានបំណងរួមសហការជាមួយក្រិកក្នុងការ
បង្កើនសកម្មភាពជម្រុញទំនាក់ទំនងទ្វេភាគី ជាពិសេសលើវិស័យដែលជាប្រៀប
 ខ្លាំងរបស់ក្រិកដូចជាអភិវឌ្ឍន៍កំពង់ផែ ទេសចរណ៍ វប្បធម៌សិល្បៈជាដើម។
លោក Nguyen Thanh Phong បានគូសបញ្ជាក់ថា ទីក្រុងហូជីមិញត្រៀមខ្លូនជា
ស្រេចបង្ក លក្ខណៈងាយស្រួលសម្រាប់សហគ្រាសក្រិកមកអនុវត្តការវិនិយោគ
និងធ្វើអាជីវ កម្ម។ ក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសក្រិក លោក Nikos Kotzias
បានអះអាងថា ក្រិកបានត្រៀមជាស្រេចបំពេញតួនាទីជាក្លោងទ្វារសម្រាប់អង្គភាព
អាជីវកម្មវៀតណាមក្នុងនោះមានសហគ្រាសនានារបស់ទីក្រុងហូជីមិញឈានចូល
ទីផ្សារអឺរ៉ុបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ