ទីក្រុងហូជីមិញបញ្ចូនកសិករទៅបរទេសដើម្បីរៀនសូត្របទពិសោធន៍
(VOVworld)-សមាគមកសិករទីក្រុងហូជីមិញ(វៀតណាម)នឹងលាតត្រដាង អនុវត្តន៍គំរោងការស្តីអំពីបញ្ចូនកសិករទៅរៀនសូត្របទពិសោធន៌នៅឯបរទេស មានរយៈពេល៥ឆ្នាំ។
![ទីក្រុងហូជីមិញបញ្ចូនកសិករទៅបរទេសដើម្បីរៀនសូត្របទពិសោធន៍ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_03_17/de khong thua nguoi 25-9.jpg) |
រូបថតៈ hotronongdantp.org.vn |
វគ្គដំបូងមានកសិករឆ្នើមចំនួន៣០នាក់ត្រូវបានបញ្ចូនទៅកូរ៉េខាងត្បូង ដើម្បី
រៀនសូត្របទពិសោធន៌អំពីផលិតកម្មកសិកម្មនិងកសាងជនបទថ្មីនាខែ មិថុនា
ឆ្នាំ២០១៤។ តាមគំរោងាការនេះ ដំណាក់កាល២០១៤-២០១៨ នឹងមាន កម្មាភិ
បាលគ្រប់គ្រងនិងកសិករចំនួនពី១០០ដល់១២៥នាក់បានបញ្ចូនទៅរៀន សូត្រ
នៅប្រទេសមួយចំនួនដែលមានសក្តានុភាពខាងកសិកម្មបច្ចេកវិទ្យាខ្ពស់ដូចជា
ថៃ កូរ៉េខាងត្បូងនិងចិនជាដើម។ លោក Nguyen Van Phung ប្រធានសមាគម កសិករទីក្រុងហូជីមិញឲ្យដឹងថា៖
“គំរោងការណ៍បញ្ចូនកសិកទៅរៀនសូត្រនៅឯបរទេសនឹងជួយឲ្យកសិករ ទទួលយករាល់បទពិសោធន៍ និងចំណេះដឹងល្អបំផុតដើម្បីអនុវត្តន៍ចូលផលិតកម្ម ជួយឲ្យកម្មវិធីកសាងជនបទថ្មីរបស់ទីក្រុងប្រកបដោយជោគជ័យ”៕