ទីក្រុងហូជីមិញបានចេញសារាចរណែនាំលេខ ១៨ ជាផ្លូវការស្តីពីការបន្ធូរបន្ថយគម្លាតសង្គម

(VOVWORLD) - ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai នៅថ្ងៃទី ១ ខែតុលាបានចុះហត្ថលេខានិងប្រកាសជាសាធារណៈនូវសារាចរណែនាំលេខ ១៨ ស្តីពីការបន្តត្រួតពិនិត្យនិងកែសម្រួលរាល់វិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ -១៩ ហើយស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងទីក្រុងជាបណ្តើរៗ។  
ទីក្រុងហូជីមិញបានចេញសារាចរណែនាំលេខ ១៨ ជាផ្លូវការស្តីពីការបន្ធូរបន្ថយគម្លាតសង្គម - ảnh 1អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Hoa Binh បានប្រកាសសារាចរណែនាំថ្មី (ប្រភព៖ ក្រសួងសុខាភិបាល)

គោលដៅនៃសារាចរណែនាំគឺបន្តត្រួតពិនិត្យ បង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នៅទូទាំងទីក្រុង។ ផ្តល់អាទិភាពដល់ការការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជន ពង្រឹងនិងបង្កើនប្រព័ន្ធសុខាភិបាល ជាពិសេសការថែទាំសុខភាពនៅថ្នាក់មូលដ្ឋាន។ ស្តារនិងអភិវឌ្ឍន៍ សន្តិសុខសង្គម មានភាពបត់បែននិងមានប្រសិទ្ធភាព ធានាសន្តិសុខសង្គមសម្រាប់ប្រជាជនទីក្រុង។ ពោលគឺ ការនាំយកសកម្មភាពរបស់ប្រជាជនវិលទៅរកស្ថានភាពធម្មតាថ្មី។

សារាចរណែនាំបានបញ្ជាក់យ៉ាងច្បាស់ ត្រូវបង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ និងពន្លឿនការធ្វើកំណែទម្រង់រដ្ឋបាល បង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់ប្រជាជននិងអាជីវកម្ម។ ទន្ទឹមជាមួយគ្នានោះ អនុវត្តដោយប្រយ័ត្នប្រយែង តឹងរ៉ឹងមួយជំហានម្តងៗ យោងតាមបាវចនា “សុវត្ថិភាពជាចម្បង” “សុវត្ថិភាពដល់ទីណាចាប់ផ្តើមបើកទ្វារនៅទីនោះ ហើយបើកទ្វារត្រូវតែមានសុវត្ថិភាព”។ ប្រកាន់ខ្ជាប់នូវស្ថានភាពជាក់ស្តែងដើម្បីពិចារណាអនុវត្តវិធានការរក្សាគម្លាតសង្គមសមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ