ទីក្រុងហូជីមិញបានផ្លាស់ប្តូរប្រព័ន្ធបំពេញបែបបទនិងបង់ពន្ធអេឡិចត្រូនិចចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ

(VOVWORLD) - ដើម្បីពន្លឿនការកែទម្រង់បែបបទរដ្ឋបាល និងបង្កលក្ខណៈងាយស្រួលដល់អ្នកបង់ពន្ធ ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ នាយកដ្ឋានពន្ធទីក្រុងហូជីមិញនឹងអនុវត្តប្រព័ន្ធសេវាកម្មពន្ធអេឡិចត្រូនិច - eTax។
ទីក្រុងហូជីមិញបានផ្លាស់ប្តូរប្រព័ន្ធបំពេញបែបបទនិងបង់ពន្ធអេឡិចត្រូនិចចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ - ảnh 1 ទីក្រុងហូជីមិញបានផ្លាស់ប្តូរប្រព័ន្ធបំពេញបែបបទនិងបង់ពន្ធអេឡិចត្រូនិចចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ (រូបថត៖ vov.vn)

តាមនោះ ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ អ្នកបង់ពន្ធនឹងអនុវត្តការបំពេញបែបបទពន្ធនិងបង់ពន្ធ និងសងពន្ធវិញ តាមរយៈប្រព័ន្ធពន្ធអេឡិចត្រូនិច eTax ដែលជំនួសឲ្យប្រព័ន្ធកាលពីមុននោះ។ លោក Nguyen Hoa Bac ប្រធានការិយាល័យផ្នែកបច្ចេកវិទ្យាព័ត៌មាននៃនាយកដ្ឋានពន្ធដារនៃទីក្រុងហូជីមិញបានឲ្យដឹងថា៖

«យើងខ្ញុំបានចងក្រងឯកសារស្តីពីការណែនាំប្រើប្រាស់ ព្រមទាំងបញ្ហាតែងតែជួបប្រទះជារឿយៗ និងស្ថាប័នជួយឧបត្ថម្ភនានាផងដែរ។ នាយកដ្ឋានពន្ធដារបានផ្ញើខ្លឹមសារនេះទៅកាន់អ៊ីម៉ែលរបស់អ្នកបង់ពន្ធ ដោយធ្វើបច្ចុប្បន្នភាពព័ត៌មានតាម   រយៈគេហទំព័រ ហ្វានផេក ( Fanpage) ហ្វេសប៊ុក ( Facebook) របស់នាយកដ្ឋានពន្ធដារ។ យើងខ្ញុំក៏បង្កើតវីឌីអូឃោសនា និងសេចក្តីណែនាំតាមរយៈ Youtube របស់នាយកដ្ឋានពន្ធដារ ហើយអ្នកបង់ពន្ធអាចតាមដានហ្វានផេកតាមរយៈ      បណ្តាញសង្គមហ្វេសប៊ុកផងដែរ។ ក្នុងដំណើរការអនុវត្ត ប្រសិនបើមានបញ្ហាអីកើតឡើង គឺអាចទាក់ទងទៅកាន់ស្ថាប័នរដ្ឋបាលកិច្ចពន្ធដារតាមរយៈទូរស័ព្ទ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ