ទីក្រុងហូជីមិញបំផុស​ពិធីបុណ្យនិទាឃរដូវពណ៌ផ្កាឈូកឆ្នាំ ២០២២

(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ គណៈកម្មាធិការដឹកនាំយុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្តទីក្រុងហូជីមិញបានបើកយុទ្ធនាការចលនា បរិច្ចាកឈាមដោយស្ម័គ្រចិត្តក្នុងឱកាសពិធីបុណ្យតេត និងនិទាឃរដូវពណ៌ផ្កាឈូកឆ្នាំ ២០២២។ 
ទីក្រុងហូជីមិញបំផុស​ពិធីបុណ្យនិទាឃរដូវពណ៌ផ្កាឈូកឆ្នាំ ២០២២ - ảnh 1ប្រជាជននៅភូមិសាស្ត្រទីក្រុងហូជីមិញមកបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ថ្ងៃទី១០ ខែកុម្ភៈ។ (រូបថត៖ VOV)

យុទ្ធនាការនេះ បានប្រព្រឹត្តិទៅចាប់ផ្តើមពីពេលនេះ រហូតដល់ថ្ងៃទី ៩ ខែមិនា ដោយមានគោលដៅទទួឈាមបានចំនួន ៤៤.០០០ ឯកតា។ ថ្ងៃកំពូលនេះគឺជាពិធីបុណ្យបរិច្ចាគឈាមរយៈពេលពីរថ្ងៃ នៅថ្ងៃទី ១០ និង ១១ ខែកុម្ភៈ នៅឯអាគារវប្បធម៌យុវជនដែលត្រូវបានរំពឹងថា នឹងមានអ្នកចូលរួមជាង ១.៥០០ នាក់។

លោក Le Minh Hong មនុស្សម្នាក់ដែលបានបរិច្ចាគឈាមស្ម័គ្រចិត្តចំនួន ៧៧ ដង និងបន្តចូលរួមក្នុងការបរិច្ចាកឈាមលើកនេះ បានចែករំលែកថា៖ “រូបខ្ញុំផ្ទាល់ ក៏ដូចជាអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាច្រើនទៀត តែងតែចង់នាំមកនូវក្តីស្បាយរីករាយបំផុត ហើយជាពិសេសគឺដំណក់ឈាមដ៏កម្ររបស់ខ្លួនជូនដល់អ្នកជំងឺ។ ដោយការរួមវិភាគទានដ៏សាមញ្ញនិងតិចតូចរបស់ខ្លួន យើងខ្ញុំសង្ឃឹមថានឹងរួមចំណែកដ៏មានអត្ថន័យដល់ចលនាបរិច្ចាគឈាមរបស់ទីក្រុងហូជីមិញ”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ